អ្នក​លេង​ Facebook មាន​ច្រើន​ប្រភេទ​ ចុះ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​មួយ​ណា?

អ្នក​លេង​ Facebook មាន​ច្រើន​ប្រភេទ​ ចុះ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​មួយ​ណា?

បណ្ដាញ​សង្គម​យក្ស​ Facebook មាន​អ្នក​ប្រើ​ប្រាស់​​សកម្ម​ប្រចាំ​ខែ​១,៤៤​ពាន់​លាន​នាក់​ បើ​គិត​ត្រឹម​ខែ​​មិនា​ឆ្នាំ​២០១៥​នេះ​ ហើយ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា។

 

អ្នក​លេង​ Facebook មាន​ច្រើន​ប្រភេទ​ ចុះ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​មួយ​ណា?

 

១. ​​មនុស្ស​ស្ងប់​ស្ងៀម​៖ ស្ទើរ​តែ​មិន​និយាយ​អ្វី​ទាំង​អស់​ ពោល​គឺ​​គេ​គ្រាន់​តែ​ Comment ពាក្យ​ LOL ឬ LMFAO ទៅ​លើ​ Post ឬ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​មួយ។

 

២. អ្នក​សារព័ត៌មាន៖ មិន​ថា​ធ្វើ​អ្វី​មួយ​នោះ​ទេ​ គឺ​ពួក​គេ​តែង​តែ​បង្ហោះ​អំពី​សកម្មភាព​ទាំង​នោះ​ឲ្យ​មិត្តភ័ក្ដិ​លើ​ Facebook​ ​ឲ្យ​បាន​ដឹង​គ្រប់ៗ​គ្នា។

 

៣. អ្នក​​​លេង​ហ្គេម៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តែង​ឃើញ​ពួក​គេ​អនឡាញ​លើ​ Facebook ក៏​ព្រោះ​តែ​ដើម្បី​លេង​ហ្គេម​តែ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​ពួក​គេ​តែង​ផ្ញើ​​ Request ហ្គេម​សឹង​មិន​លោះ​ពេល។

 

៤. ​មនុស្ស​ទុទ្ទិដ្ឋិនិយម៖ ពួក​គេ​តែង​សម្ដែង​អារម្មណ៍​ស្អប់​ជីវិត​ខ្លួន​ឯង​តាម​រយៈ​ការ​បង្ហោះ​ Status ហើយ​​មិន​ដែល​ចេះ​បង្ហាញ​ភាព​​សប្បាយ​ចិត្ត​ម្ដង​ណា​ឡើយ។

 

៥. អ្នក​ផ្សព្វផ្សាយ៖ ពួក​គេ​តែង​តែ​ផ្ញើ​ការ​អញ្ជើញ​ចូល​រួម​កម្មវិធី​ ឬ​អញ្ជើញ​ឲ្យ​ចុច​ Like Page អ្វី​មួយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ ទោះ​បី​ជា​​គេ​លុប (delete)​ ​ឬ​មិន​អើ​ពើ (ignore) ​នឹង​ការ​អញ្ជើញ​នោះ​ក្ដី។

 

៦. អ្នក​ Like៖ មិន​ដែល​ចេះ​បង្ហោះ​ Status, Comment លើ​ Post ឬ​ Share ព័ត៌មាន​អ្វី​មួយ​នោះ​ឡើយ​ ប៉ុន្តែ​ពួក​គេ​តែង​ចុច​ Like លើ​រូបភាព​ ឬ Status របស់​អ្នក​ដទៃ​ជានិច្ច។

 

៧. អ្នក​រិះគន់​​៖ ​នៅ​ពេល​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​អ្វី​មួយ​ដែល​ឃើញ​មាន​លើ​ Facebook ពួក​​គាត់​​តែង​​​ធ្វើ​ការ​រិះគន់​​ក្នុង​ន័យ​ជាន់​ពន្លិច​ ពោល​មិន​មែន​ជា​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ឡើយ។

 

៨. តួ​ល្ខោន៖ ​ពួក​គាត់​តែង​តែ​ធ្វើ​ការ​បង្ហោះ​ Status មួយ​ដែល​មិន​មាន​អត្ថន័យ​ច្បាស់​លាស់​ ដោយ​សង្ឃឹម​ថា ​នឹង​មាន​នរណា​ម្នាក់​សួរ​បញ្ជាក់​អំពី​ Status នោះ ​​ប៉ុន្តែ​​ទោះ​ជា​មាន​អ្នក​សួរ​ក៏​ពួក​គាត់​មិន​បរិយាយ​ឲ្យ​អស់​សេចក្ដី​ដែរ។

 

៩. មាន់​រងាវ៖ ពួក​គាត់​តែង​យល់​ថា​ តួនាទី​របស់​ពួក​គាត់​គឺ​​ប្រាប់​ថា​ “Good Morning” ទៅ​កាន់​ Facebook ជា​រៀង​រាល់​ថ្ងៃ។​​​​​​​​​​

 

១០. អ្នក​​ឈ្លក់​វង្វេង​នឹង​ការ​ថត​រូប​ Selfie៖ មិន​ថា​ពេល​​កំពុង​ញុំា​​​កាហ្វេ​ ញុំា​​បាយ​ ឬ​ទើប​ងើប​ពី​គេង​នោះ​ទេ​ ពោល​គឺ​​ពួក​គេ​តែង​ថត​ Selfie រួច​បង្ហោះ​លើ​ Facebook ជា​ញឹក​ញាប់។

 

១១. អ្នក​​ចំណូល​ថ្មី៖ ​​​​​អ្នក​ទើប​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ដំបូង​តែង​​ចុច​ Like ឬ​ Comment ទៅ​លើ​អ្វី​គ្រប់​យ៉ាង​ដែល​ស្ថិត​នៅ​លើ​ News Feed របស់​ពួក​គាត់។

 

១២. អ្នក​ Check-In៖ មិន​ថា​ទៅ​ដល់​ទីណា​ឡើយ​ អ្វី​ដែល​ពួក​គាត់​ធ្វើ​ដំបូង​គេ​លើ​បណ្ដាញ​សង្គម​គឺ​ ធ្វើ​ការ​ Check-In។

 

១៣. អ្នក​ស្រឡាញ់​សត្វ៖ នៅ​លើ​ Timeline របស់​ពួក​គាត់​តែង​ឃើញ​ Share ឬ​ Post រូប​សត្វ​ចិញ្ចឹម​ដែល​គួរ​ឲ្យ​ស្រឡាញ់ ឬ​រូប​កំប្លែង​នៃ​សត្វ​ជា​ដើម៕​
​​​
​​​​​​​​​​​​​​​
ចុច​អាន៖ ការពិត​ទាំង​១០​ទាក់ទង​​​​​ក្រុមហ៊ុន​ Apple ដែល​អ្នក​អាច​ភ្ញាក់​ផ្អើល​ពេល​បាន​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ibnlive, mashable