ការ​បោក​ប្រាស់មួយ​នៅ​​លើ​ Facebook​ ​មនុស្ស​ជា​ច្រើន​កំពុង​ជឿ​ងប់ងុល​

ការ​បោក​ប្រាស់មួយ​នៅ​​លើ​ Facebook​ ​មនុស្ស​ជា​ច្រើន​កំពុង​ជឿ​ងប់ងុល​

ការ​បោក​ប្រាស់​មួយ​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​​លើ​បណ្ដាញ​សង្គម​ Facebook​ បន្ទាប់​ពី​មាន​​អ្នក​ប្រើ​ប្រាស់​​​រាប់​ពាន់​នាក់​បាន​ជឿ​ និង​អនុវត្ត​តាម​​ការ​ឆ​បោក​នោះ។

 

ការ​បោក​ប្រាស់មួយ​នៅ​​លើ​ Facebook​ ​មនុស្ស​ជា​ច្រើន​កំពុង​ជឿ​ងប់ងុល​

 

សារ​នៃ​​ការ​បោក​ប្រាស់​​នៅ​លើ​ Facebook​ នោះ​បាន​​លើក​ឡើង​ថា​ លោក​ Mark Zuckerberg ​នឹង​ឲ្យ​អ្នក​ដែល​​បាន​ធ្វើការ​ចែក​រំលែក (​Share) Post និង​​ Tag មិត្តភ័ក្ដិ​ អាច​មាន​ឱកាស​ឈ្នះ​ទឹក​ប្រាក់​ ៤,៥​លាន​ដុល្លារ។ Post បោក​ប្រាស់​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ​​កន្លង​ទៅ​ ពេល​ដែល​ស្ថាបនិក​ Facebook បាន​​ប្រកាស​ពី​កំណើត​​កូន​ស្រី​និង​ប្រកាស​ពី​ការ​បិរច្ចាគ​ភាគហ៊ុន​ដើម្បី​ជួយ​ពិភពលោក។

 

ការ​បោក​ប្រាស់មួយ​នៅ​​លើ​ Facebook​ ​មនុស្ស​ជា​ច្រើន​កំពុង​ជឿ​ងប់ងុល​

 

មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ច្បាស់​ទេ​ថា ​ការ​បោក​ប្រាស់​មួយ​នេះ​មាន​ប្រភព​​​ដើម​មក​ពី​គណនី​ណា​ ប៉ុន្តែ​ក្រុមហ៊ុន​ Facebook បាន​ធ្វើ​ការ​បញ្ជាក់​រួច​ហើយ​ថា ​​អ្វី​ដែល​ Post មួយ​នោះ​បាន​លើក​ឡើង​គឺ​ជា​រឿង​មិន​ពិត។

 

គួរ​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មាន​ការ​ឆបោក​បាន​កើត​ឡើង​យ៉ាង​កក្រើក​ដូច​នេះ​នៅ​លើ​បណ្ដាញ​ Facebook។ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​មាន​ជន​ខិល​ខូច​បាន​ផ្សព្វផ្សាយ​ថា​ Facebook នឹង​ធ្វើ​ឲ្យ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​បង្ហាញ​ជា​សាធារណៈ (Public) ​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​គេ៕​​​​​​​​​​

 

ចុច​អាន៖ ការពិត​ទាំង​១០​ទាក់ទង​​​​​ក្រុមហ៊ុន​ Apple ដែល​អ្នក​អាច​ភ្ញាក់​ផ្អើល​ពេល​បាន​ដឹង

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​