ជប៉ុន​​សុំ​ទោស​ និង​សង​ជំងឺ​ចិត្ត​ស្ត្រី​រង​គ្រោះ​​​បម្រើ​តណ្ហា​ទាហាន​ជប៉ុន​សង្គ្រាម​លោក​លើក​ទី​ពីរ

ជប៉ុន​​សុំ​ទោស​ និង​សង​ជំងឺ​ចិត្ត​ស្ត្រី​រង​គ្រោះ​​​បម្រើ​តណ្ហា​ទាហាន​ជប៉ុន​សង្គ្រាម​លោក​លើក​ទី​ពីរ

មេ​ដឹក​នាំ​​ជប៉ុន ​និង​​កូរ៉េ​ខាង​ត្បូង​​បាន​ស្វាគមន៍​​​កិច្ច​ព្រមព្រៀង​រវាង​​ភាគី​ប្រទេស​ទាំង​ពីរ​​​​​ ផ្សះផ្សា​​បញ្ហា​​​ស្ត្រី​រង​គ្រោះ​​ដែល​ត្រូវ​គេ​បង្ខំ​​​ឲ្យ​បម្រើ​តណ្ហា​​ទាហាន​ជប៉ុន​​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​​ពីរ។

 

ជប៉ុន​​សុំ​ទោស​ និង​សង​ជំងឺ​ចិត្ត​ស្ត្រី​រង​គ្រោះ​​​បម្រើ​តណ្ហា​ទាហាន​ជប៉ុន​សង្គ្រាម​លោក​លើក​ទី​ពីរ

រូបសំណាកនារី (តំណាងសន្តិភាព) ខាងក្រៅស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល

 

ជប៉ុន​​​​បាន​​សុំ​ទោស​​ និង​សង​ប្រាក់​​​​​​១​ពាន់​លាន​យេន (៨,៣លាន​ដុល្លារ) ដែល​ទឹក​ប្រាក់​ទាំង​នោះ​គឺ​​ជា​ចំនួន​​ស្នើ​សុំ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​​ជា​សំណង​ជំងឺ​ចិត្ត​ដល់​​​ស្ត្រី​កូរ៉េ​ខាង​ត្បូង​ដែល​​ជា​ជន​រង​គ្រោះ។ ស្ត្រី​ជន​រង​គ្រោះ​​​​​​ផ្សេង​​ៗ​ទៀត​​​ គឺ​មក​ពី​ប្រទេសចិន​ ហ្វីលីពីន ឥណ្ឌូណេស៊ី និងតៃវ៉ាន់។

 

កិច្ច​ព្រមព្រៀង​​បាន​កើត​ឡើង បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន Fumio Kishida  ​និង​រដ្ឋ​មន្ត្រីការបរទេស​កូរ៉េ​ខាង​ត្បូង Yun Byung-se បាន​​ជម្រុញ​កិច្ច​ពិភាក្សា​លើ​បញ្ហា​ខាង​លើ​​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។ ក្រោយ​មក​មេ​ដឹក​នាំ​ជប៉ុន លោក​នាយករដ្ឋមន្ត្រី Shinzo Abe ​ បាន​ទូរសព្ទ​ទៅ​អ្នក​ស្រី​​ប្រធានាធិបតី​កូរ៉េ​​ខាង​ត្បូង​ Park Geun-hye ដើម្បី​សុំ​ទោស។

 

ជប៉ុន​​សុំ​ទោស​ និង​សង​ជំងឺ​ចិត្ត​ស្ត្រី​រង​គ្រោះ​​​បម្រើ​តណ្ហា​ទាហាន​ជប៉ុន​សង្គ្រាម​លោក​លើក​ទី​ពីរ
 

“ប្រទេស​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​​ ពេល​នេះ​កំពុង​ឈាន​ដល់​សម័យ​ថ្មី​ហើយ។ ពួក​យើង​មិន​គួរ​ដាក់​បញ្ហា​នេះ​ទៅ​ក្មេង​ៗ​ជំនាន់​ក្រោយ​ទេ”។ នេះ​ជា​សម្ដី​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ​ ប្រាប់​ទៅ​អ្នក​សារព័ត៌មាន។​​​​

 

គួរ​បញ្ជាក់​ថា បញ្ហា​ខាង​លើ បាន​ក្លាយ​ជា​ចំណុច​​រសើប​មួយ​​ដែល​ធ្វើ​​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​ទំនាក់​ទំនង​រវាង​ប្រទេស​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង។ ស្ត្រី​រង​គ្រោះ​​តែ​៤៦​នាក់​ប៉ុណ្ណោះ​​ ដែល​នៅ​មាន​ជីវិត​រស់​សព្វ​ថ្ងៃ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

 

ជប៉ុន​​សុំ​ទោស​ និង​សង​ជំងឺ​ចិត្ត​ស្ត្រី​រង​គ្រោះ​​​បម្រើ​តណ្ហា​ទាហាន​ជប៉ុន​សង្គ្រាម​លោក​លើក​ទី​ពីរ

សកម្មជនស្រ្តីកូរ៉េខាងត្បូង តវ៉ានៅខាងក្រៅស្ថានទូតជប៉ុន

 

ជប៉ុន​​សុំ​ទោស​ និង​សង​ជំងឺ​ចិត្ត​ស្ត្រី​រង​គ្រោះ​​​បម្រើ​តណ្ហា​ទាហាន​ជប៉ុន​សង្គ្រាម​លោក​លើក​ទី​ពីរ
 

ចុចអាន៖ នៅ​ជប៉ុន​មាន​កន្លែង​ងូត​ទឹក​ស្រា​ទំពាំងបាយជូរ តែ​បៃតង និង​កាហ្វេ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​​​