ហា​យ​លែ​ន​ឌ័​រ បុក​សេ​១២៥​ ពីក្រោយ​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង ​កាលពី​វេលា​ ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​ វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ ចំណែក​បុរស​ម្នាក់​ទៀត​ បាន​រង​របួសស្រាល ដោយ​​សារ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ ១​គ្រឿង ​បុក​ពីក្រោយ​ ម៉ូតូ​ហុងដា​ឌ្រី​ម​១​ គ្រឿង​ យ៉ាង​ពេញទំហឹង ហើយ​ប៉ើង​ម៉ូតូ​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ គប់​ជ្រុង​១​គ្រឿង​ ទៀត ។ ក្រោយ​ពេល​កើត​ហេតុរថយន្ត​ បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ​១​គ្រឿង ​បើកបរ​យ៉ាង​លឿន​តាម​បណ្ដោយ ​វិ​ថី​ព្រះ​មុនី​រ៉េ​ត ពី​លិចទៅ​កើត ខណៈ​មក​ដល់​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​បម្រុង​នឹង​ឡើង​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទៅ​ហើយ ​ស្រាប់តែ​បុក​ពីក្រោយ ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-8668 យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​បុរស ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ ​មួយ​រំពេច ចំណែក​ម៉ូតូ​បាន​ប៉ើង​ទៅ​បុក​ម៉ូតូ​គប់​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-3605 មួយ​គ្រឿង​ទៀត ​បណ្ដាល​ឱ្យ​ម៉ូតូ​នោះ​ដួល អ្នកបើកបរ​រង​របួសស្រាល ។ ចំណែក​រថយន្ត​ក៏​បន្ថែម​ល្បឿន​ បើក​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង ព្រមទាំង​ស្វែងរក​ទំនាក់ទំនង​ទៅ​គ្រួសារ​ជន​រង​គ្រោះ ​ដើម្បី​យក​សព​ទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ហា​យ​លែ​ន​ឌ័​រ បុក​សេ​១២៥​ ពីក្រោយ​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ
ហា​យ​លែ​ន​ឌ័​រ បុក​សេ​១២៥​ ពីក្រោយ​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ
ហា​យ​លែ​ន​ឌ័​រ បុក​សេ​១២៥​ ពីក្រោយ​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ
ហា​យ​លែ​ន​ឌ័​រ បុក​សេ​១២៥​ ពីក្រោយ​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ
ហា​យ​លែ​ន​ឌ័​រ បុក​សេ​១២៥​ ពីក្រោយ​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ
ហា​យ​លែ​ន​ឌ័​រ បុក​សេ​១២៥​ ពីក្រោយ​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត