ក្រោយពី​មាន​ជំងឺ​គាំងបេះដូង អ្នកជំងឺ​គួ​រញ៉ាំ​អាហារ​ទាំងនេះ​

ក្រោយពី​មាន​ជំងឺ​គាំងបេះដូង អ្នកជំងឺ​គួ​រញ៉ាំ​អាហារ​ទាំងនេះ​

​បើសិន​ជា​អ្នក​មាន​ជំងឺ​គាំងបេះដូង ជីវិត​របស់​អ្នកនឹង​ផ្លាស់ប្តូរ​។ អ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ​មួយចំនួន​ដើម្បី​ឱ្យ​អ្វី​គ្រប់​យ៉ាង​កាន់តែ​ងាយស្រួល​ដើម្បី​រក្សា​តុល្យភាព​ជីវិត​របស់​អ្នក​បន្តទៀត​។ អាហារ​ដែល​ញ៉ាំ​នឹង​ជួយ​អ្នក​បាន​ច្រើន ដូច្នេះ​អ្នក​គួរតែ​ជ្រើសរើស​ដូចខាងក្រោម​នេះ​។

​ទំពាំងបាយជូរ​ក្រហម និង​ខ្មៅ​
​នេះ​គឺជា​អាហារ​ដែល​អ្នក​ត្រូវ​តែ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​។ ទំពាំងបាយជូរ​ផ្ទុក​សារធាតុ Resveratrol ដែល​ជួយ​ថែរក្សា​តុល្យភា​ពប្លា​កែត​ក្នុងឈាម​កុំឱ្យ​ស្អិត​ជាប់​គ្នា​ខុស​តម្រូវការ​។ ជាមួយគ្នានេះដែរ ខ្ញុំ​សូម​ណែនាំ​ឱ្យ​អ្នក​ចាប់ផ្តើម​ញ៉ាំ​ស្រាក្រហម​ខ្លះ​ព្រោះ​មិនមែន​គ្រឿង​ស្រវឹង​ទាំងអស់​សុទ្ធតែ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​នោះទេ​។ អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​ថា​ត្រូវ​ញ៉ាំ​ប៉ុន្មាន​ទើប​ត្រឹមត្រូវ​។ សម្រាប់​បុរស​មាន​សុខភាព​ល្អ​មិនត្រូវ​ញ៉ាំ​លើសពី​ពីរ​កែវ​ឡើយ ចំណែក​ស្ត្រី​វិញ​មិនឱ្យ​លើស​ពី​មួយ​កែវ​។

​ត្រី​សាល​ម៉ុង​
​ចូរ​បន្ថែម​ត្រី​នេះ​ជា​ទម្លាប់​ញ៉ាំ​អាហារ​របស់​អ្នកផង​ទៅ​។ នេះ​ដោយសារ​តែ​ត្រី​ប្រភេទ​នេះ​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​មាន​លក្ខណៈសម្បត្តិ​ល្អ​ដូចគ្នា​នឹង​សារធាតុ Reveratrol របស់​ទំពាំងបាយជូរ    ដែរ​។ សមាគម ជំងឺ​បេះដូង​អាមេរិក​បាន​ណែនាំ​ឱ្យ​ញ៉ាំ​ត្រី​នេះ​យ៉ាងហោចណាស់​ពីរដង​។ បើសិន​ជា​អ្នក​មិន​ចូល​ចិត្ត​ត្រី​សាល​ម៉ុង​ទេ អ្នក​ក៏​អាច​ជ្រើសរើស​ត្រី​ផ្សេងៗ​ទៀត​បាន​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។