ញ៉ាំ​ចេក​ទុំ​នៅ​ពេល​ព្រឹក​រាល់ថ្ងៃ មាន​អ្វី​កើតឡើង​ទៅ​ហ្ន​!!!

ញ៉ាំ​ចេក​ទុំ​នៅ​ពេល​ព្រឹក​រាល់ថ្ងៃ មាន​អ្វី​កើតឡើង​ទៅ​ហ្ន​!!!

​ផ្លែ​ចេក​ត្រូវបាន​ក្លាយទៅជា​ផ្លែឈើ​ដែល​មាន​រស់ជាតិ​កាន់តែ​ផ្អែម​ឆ្ងាញ់​នៅពេល​វា​ទុំ នេះ​ដោយសារ​តែ​អង់​ស៊ីម​ជាច្រើន​របស់​វា​ចាប់ផ្តើម​បំបែក​ជាតិ​អាមីដុង​ទៅ​ជាជាតិ​ស្ក​រវិញ​។ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ផ្លែ​ចេក​មាន​ការរំលាយ​បាន​ស្រួល​ជាងគេ​ក្នុង​ក្រពះ​។

​តាម​ការសិក្សា​ចេញពី​អ្នក​ស្រាវជ្រាវ​របស់​ប្រជាជន​ជប៉ុន​បាន​រកឃើញថា ការពិត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​អំពី​ផ្លែ​ចេក​នោះ​គឺថា ចេក​ដែល​ទុំ​អាច​បង្កើត​ជា​អង់​ទី​អុកស៊ី​ដង់​ច្រើនជាងផ្លែ​ចេកដែល​ស្រស់​។

​ចំពោះ​ផ្លែ​ចេក​ដែល​មាន​សម្បក​អ៊ុចៗ​មានន័យ​ថា ផ្លែ​ចេក​នេះ​ផលិត​ជា TNF ឬ Tumor Necrosis Factor ដែល​ជា​សារធាតុ​មួយ​ប្រភេទ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​កោសិកា​មិន​ធម្មតា​។ ស្នាម​អ៊ុចៗ​ខ្មៅៗ​នេះ​មាន​ថាមពល​អស្ចារ្យ​ក្នុង​ការសម្លាប់​កោសិកា​មហារីក​។

​ផ្លែ​ចេកទុំ​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ច្រើន​ជាង​ផ្លែ​ចេក​ស្រស់​រហូតដល់ ៨​ដង​ឯណោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។