​សាច់ដុំ​ខ្នង​រមួលក្រពើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​សាច់ដុំ​ខ្នង​រមួលក្រពើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​ការ​រមួល​សាច់ដុំ ដែល​ខ្មែរ​យើង​ចំណាំ​ថា​រមួលក្រពើ​នោះ ក៏​អាច​កើតឡើង​នៅ​ខ្នង​បានដែរ និង​បង្ក​ការឈឺចាប់​ខ្លាំង​ដូចគ្នា​អីចឹង​។ បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​រមួល​សាច់ដុំ​នៅ​ខ្នង ចូរ​ប្រាកដថា​អ្នក​បាន​ស្តាប់​រាងកាយ​របស់​អ្នក និង​ឈប់​ធ្វើ​សកម្មភាព​ដែល​កំពុងតែ​ធ្វើ​សិន​ទៅ ព្រោះ​វា​នឹង​ធ្វើឱ្យ​អាការៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បើសិន​ជា​បន្ត​ធ្វើ​ទៀត​។

​មូលហេតុ​
​ការ​រមួល​សាច់ដុំ​ខ្នង​កើតឡើង​ដោយសារ​៖

  • ​លទ្ធផល​នៃ​ការព្យាយាម​របស់​សាច់ដុំ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ប្រឹង​សាច់ដុំ ឬ​គ្រេច​សាច់ដុំ​
  • ​ឆ្លើយតប​នឹង​ជំងឺ​ណាមួយ​

​បើសិន​ជា​អ្នក​យល់ថា​សាច់ដុំ​ប្រហែល​ជារ​ហែក​ដោយសារ​តែ​ធ្វើ​ចលនា​ភ្លាមៗ វា​នឹង​កន្ត្រាក់ និងរ​មួល​ជាប់​ដោយ​ខ្លួនឯង​ជាមិនខាន​។ បើសិនជា​សាច់ដុំ​ខ្នង​របស់​អ្នក​មិន​បាន​ស្រួលបួល​វិញ​ទេ​ក្នុង​រយៈពេល មួយ​ទៅ​ពីរ​សប្តាហ៍ ឬ​ឈឺ​បាត់ៗ នៅ​កន្លែង​ដដែល អ្នក​ប្រហែលជា​មាន​បញ្ហា​ណា​មួយ​នៅ​ឆ្អឹង​កង​ខ្នង​ហើយ​។ បញ្ហា​នោះ​អាចជា​៖

  • ​មាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​នៅ​ឆ្អឹង​កង​ខ្នង​
  • ​ឈឺចាប់​ដោយសារតែ​មាន​ក្លន​នៅ​ឆ្អឹង​កង​ខ្នង​

​ករណីបែបនេះ ការឈឺចាប់​នឹង​កើតចេញ​ពី​ទ្រនាប់​ឆ្អឹង​កង​ខ្នង ឬ​សន្លាក់​ដែល​ខូច ហើយ​សាច់ដុំ​ខាងក្នុង​នោះ​នឹង​មាន​ប្រតិកម្ម​នឹង​ការឈឺចាប់ នាំ​ឱ្យ​រមួល​។

​ការព្យាបាល​សាច់ដុំ​ដែល​រមួល​
​គោលបំណង​នៃ​ការព្យាបាល​ការ​រមួល​សាច់ដុំ​គឺ​បន្ធូរ​សាច់ដុំ​នោះ​មក​វិញ​ទើប​បាត់​ឈឺ​។ ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយចំនួន​មាន​ដូចជា​៖

  • ​ថ្នាំ​បន្ធូរ​សាច់ដុំ​
  • ​ការព្យាបាល​ដោយ​ម៉ាស្សា​
  • ​ការព្យាបាល​ដោយ​ទឹ​កក្តៅ និង​ត្រជាក់​

​បើសិនជា​ការ​រមួល​សាច់ដុំ​របស់​អ្នក​កើត​ឡើង​ដោយសារ​ការ​មាន​របួស វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ដើម្បី​ឱ្យ​សាច់ដុំ​នោះ​ជា និង​ត្រឡប់​មក​ធម្មតា​វិញ​។

​ម្យ៉ាងវិញទៀត បើសិនជា​ការ​រមួល​សាច់ដុំ​អ្នក​កើត​ឡើង​ដោយសារ​តែ​ការឆ្លើយតប​នឹង​បញ្ហា​ឆ្អឹង​កង​ខ្នង ការព្យាបាល​ទាំងនេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ការឈឺចាប់​បាន ប៉ុន្តែ​មិន​អាច​ដោះស្រាយ​មូលហេតុ​របស់​វា​បានឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។