ទឹកក្រឡុក​ដែល​អាច​សម្អាត​កំណក​ក្នុង​សរសៃឈាម​អាក់ទែ​បាន​

ទឹកក្រឡុក​ដែល​អាច​សម្អាត​កំណក​ក្នុង​សរសៃឈាម​អាក់ទែ​បាន​

​ជា​រៀងរាល់ឆ្នាំ ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​គឺជា​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​នាំឱ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក​។ បើ​និយាយ​ឱ្យចំ​ទៅ​គឺ​ថា អ្នក​ស្លាប់​ម្នាក់​ក្នុងចំណោម​បី​នាក់​គឺ​បណ្តាលមកពី​ជំងឺ​បេះដូង​សរសៃឈាម ហើយក៏​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ច្រើន​ជាង ២៥០០​នាក់​ដែរ​ជា​រៀងរាល់ថ្ងៃ​។

​កំណក​ជាប់​ក្នុង​សរសៃឈាម​អាក់ទែ​ច្រើនតែ​ជា​ហេតុផល​នាំឱ្យ​កើត​ជំងឺ​។ អាការៈ​នេះ​បណ្តាល​មក​ពី​របៀប​រស់​នៅ​មិន​ផ្តល់​សុខភាព និង​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​អាហារ​កែច្នៃ​ច្រើនពេក​ដែល​ជាហេតុ​នាំ​ឱ្យ​ខ្លាញ់​កក​ក្នុង​សរសៃឈាម​បាន​។

​គ្រឿងផ្សំ​ដែល​យើង​ណែនាំ​សម្រាប់​ដោះស្រាយ​កំណក​ក្នុង​សរសៃឈាម​នោះ​មានដូចជា​៖

  • ​ទឹក​ប៉េងប៉ោះ​ស្រស់​មួយ​ពែ​ង​
  • ​ខ្ញី​ហាន់​រួច​មួយ​ស្លាបព្រា​បាយ​
  • ​ម្រេច​ហឹរ កន្លះ​ស្លាបព្រា​កាហ្វេ​
  • ​ទឹក​ក្រូចឆ្មារ​មួយ​គ្រាប់​
  • ​ឃិនឆាយ​ពីរ​ដើម​

​ការរៀបចំ​
​ចូរ​កិន​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា ដូច្នេះ​អ្នកនឹង​ទទួលបាន​ទឹកក្រឡុក​មួយ​ពែង​ដើម្បី​ញ៉ាំ​។ ចូរ​ញ៉ាំ​ភេ    ស​ជ្ជៈ​ដ៏​អស្ចារ្យ​មួយ​នេះ​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​។ ក្រៅពីនេះ អ្នក​ក៏​អាច​ញ៉ាំ​រហូតដល់ ៣​ពែង​ក្នុង​មួយថ្ងៃ​ផង​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។