គ្រោះថ្នាក់ចរាចរណ៍ ប្រចាំថ្ងៃទី២៨ ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ១២នាក់ របួស ៣៤នាក់

ភ្នំពេញៈ នៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៩លើក យប់ ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ១២នាក់ (ស្រី ០១) របួសធ្ងន់ ១៤នាក់ (ស្រី ០៤នាក់) របួសស្រាល ២០នាក់ (ស្រី ០២ ) និងមិនពាក់មួកពេល គ្រោះថ្នាក់មាន ២៣នាក់ (យប់ ១៨នាក់)។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៨គ្រឿង រថយន្តធុនតូច ០៥គ្រឿង រថយន្តធំ ០២គ្រឿង និង យានផ្សេងៗ ០៤ ព្រមទាំងថ្មើរជើង ០២នាក់។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន៖ ល្មើសល្បឿន ០៨លើក មិនប្រកាន់ស្តាំ ០៤លើក មិនគោរពសិទ្ធ ០១លើក ស្រវឹង ០៥លើក និងបត់គ្រោះថ្នាក់ ០១លើក។ រថយន្តពិន័យ សរុបចំនួន ៤៣៣គ្រឿង (រថយន្តធំ ១០៥គ្រឿង) ស្មើនឹង ៤៣៣ករណី ល្មើសក្រដាសស្នាមមាន ២៤៥គ្រឿង ស្មើនឹង ២៤៥ករណី ចំពោះករណីល្មើសបច្ចេកទេស ១៨៨គ្រឿង ស្មើនឹង ១៨៨ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៣៨០គ្រឿងផងដែរ៕

គ្រោះថ្នាក់ចរាចរណ៍ ប្រចាំថ្ងៃទី២៨ ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ១២នាក់ របួស ៣៤នាក់