លោក គីម ហ៊ាង៖ ខ្ញុំនឹងបង្កើត ប្រវត្តិសាស្ដ្រ ថ្មីមួយ អំឡុងពេលកម្ពុជា ធ្វើប្រធាន AVA

ភ្នំពេញ៖ លោក គីម ហ៊ាង ប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាប្រធានសមាគមអ្នកវាតម្លៃអាស៊ាន(AVA) បាន ប្ដេជ្ញាចិត្តថា លោកនឹង បង្កើតប្រវត្តិសាស្ដ្រថ្មីមួយ ក្នុងអំឡុងពេលកម្ពុជា ធ្វើជាប្រធាន សមាគមអ្នកវាតម្លៃ អាស៊ាន ឆ្នាំ២០១៥-២០១៦ ដោយ អូសទាញ ប្រទេសឡាវ និងមីយ៉ាន់ម៉ា ធ្វើជាសមាជិកឲ្យបាន ។

ថ្លែងប្រាប់គេហទំព័រដើមអម្ពិល កាលពីពេលថ្មីៗកន្លងទៅ លោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ដែលទើប ជាប់ឆ្នោត ធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា សមាគមអ្នកវាតម្លៃអាស៊ាន បានបង្កើត ឡើងរយៈពេល ២៤ឆ្នាំមកហើយ ដោយមាន ៨ប្រទេសជាសមាជិក ប៉ុន្ដែមិនមានវត្តមានប្រទេសឡាវ និងមីយ៉ាន់ម៉ាឡើយ ។

លោកបន្ដថា បន្ទាប់ពីបង្កើតឲ្យមានសមាគមអ្នកវាតម្លៃអាស៊ាន គេមានបំណងចង់ឲ្យប្រទេសក្នុងតំបន់ទាំង ១០ប្រទេសធ្វើជាសមាជិក ដើម្បីអភិវឌ្ឍន៍វិស័យអចនវត្ថុអាស៊ានឲ្យរីកចម្រើន និងធ្វើការប្រកួតប្រជែងលើឆាកអន្ដរជាតិ ប៉ុន្ដែគ្មាន អ្នកណា អាចអូស ទាញ ប្រទេសឡាវ និងមីយ៉ាន់ម៉ាបាននោះទេ ។ ស្របពេលកម្ពុជា ធ្វើជាប្រធានសមាគមអ្នកវាតម្លៃអាស៊ាន នៅឆ្នាំ ២០១៥-២០១៦ លោកចង់ប្រើប្រាស់ពេលវេលាដ៏មាតម្លៃនេះ បង្កើតប្រវត្តិសាស្ដ្រថ្មីមួយ ដើម្បីធ្វើឲ្យប្រទេសទាំងពីរក្លាយជាសមាជិក ។

លោក គីម ហ៊ាង បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា «នៅដើមឆ្នាំ២០១៦ខាងមុខនេះ ខ្ញុំនឹងធ្វើដំណើរទៅទស្សនៈកិច្ចប្រទេសឡាវ និងភូមា ក្នុងនាមជាប្រធាន AVA ។ ជាមួយគ្នានោះ ខ្ញុំនឹងប្រើរាល់ចំណេះដឹង និងបទពិសោធន៍ខ្ញុំមាន បញ្ចុះបញ្ចូល ប្រទេសទាំងពីរធ្វើជាសមាជិក AVA ឲ្យបាន ពោលគឺខ្ញុំនឹងបង្កើតប្រវត្តិសាស្ដ្រ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសប្រវត្តិសាស្ដ្រ ដែលអាចអូសទាញឡាវ និងភូមាធ្វើជាសមាជិក ក្នុងអំឡុងពេលកម្ពុជា ធ្វើជាប្រធាន AVA នេះ» ។
ប្រធាន  AVA រូបនេះបាន បន្ថែមថា បច្ចុប្បន្នសេដ្ចកិច្ច ក្នុងប្រទេសកម្ពុជា ពិសេសវិស័យចលនទ្រព្យ មានភាព រីកចម្រើន ខ្លាំង មិនចាញ់បណ្ដាលប្រទេសអភិវឌ្ឍក្នុងតំបន់ឡើយ ។ ក្នុងនាមជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកនឹងខិតខំ ឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញវិស័យនេះ ឲ្យកាន់តែរីកចម្រើន និងរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា ឲ្យកាន់ តែល្អប្រសើរផងដែរ ៕

លោក គីម ហ៊ាង៖ ខ្ញុំនឹងបង្កើត ប្រវត្តិសាស្ដ្រ ថ្មីមួយ អំឡុងពេលកម្ពុជា ធ្វើប្រធាន AVA

លោក គីម ហ៊ាង៖ ខ្ញុំនឹងបង្កើត ប្រវត្តិសាស្ដ្រ ថ្មីមួយ អំឡុងពេលកម្ពុជា ធ្វើប្រធាន AVA