ផោមញឹកពេក ហើយស្អុយ​ខ្លាំង​អាច​បង្ហាញពី​ហានិភ័យ​នៃសុខភាព​ទៅថ្ងៃមុខ

អាហារ​មួយចំនួន​ដូចជា ស៊ុត និង​សាច់ មិន​ត្រឹម​តែ​សម្បូរ​សារធាតុ​ស្ពាន់​ធ័រ​ប៉ុណ្ណោទេ ថែមទាំង​ធ្វើឲ្យ​លោក​អ្នក​ផោម​ធំក្លិន​អាក្រក់​ថែមទៀត។ តែ​ទោះបីជា​យ៉ាង​ណា មិនមែន​មាន​ន័យ​ថា​ អ្នក​ត្រូវតែ​ឈប់​បរិភោគ​អាហារ​ទាំង​នេះ​ទេ។
 
ផោមញឹកពេក ហើយស្អុយ​ខ្លាំង​អាច​បង្ហាញពី​ហានិភ័យ​នៃសុខភាព​ទៅថ្ងៃមុខ
ជា​មធ្យម​មនុស្សម្នាក់​ផោម ១៤ដងក្នុងមួយថ្ងៃ ហើយ​ការធំក្លិន​មិនល្អ​បញ្ជាក់ថា ប្រព័ន្ធរំលាយ​អាហារ​របស់អ្នក​កំពុង​ធ្វើការ​យ៉ាង​ត្រឹម​ត្រូវ។ ផោម​គឺជា​ល្បាយ​នៃខ្យល់​ដែល​អ្នក​បាន​ស្រូប​ចូល និង​ឧស្ម័ន(Gas) ដែលផលិត​ដោយ​បាក់តេរី​ក្នុងពោះវៀន។
ផោម​ច្រើនជាង ២២ដង​ក្នុងមួយថ្ងៃបង្ហាញថា អ្នក​បរិភោគ​អ្វីមួយ​ខុស​ធ្វើឲ្យ​ខ្យល់​ចូល​ទៅក្នុងពោះវៀន​កាន់តែច្រើន តែ​វា​មិនបង្កការគំរាម​កំហែង​ដល់សុខភាពនោះឡើយ។ ព្រោះ​ការ​ផោម​ញឹក​អាចបង្កឡើង​ដោយការផឹកកាហ្វេច្រើន, ការប្រើប្រាស់ជាតិស្ករច្រើន, អាហារ​ដែលធ្វើឲ្យ​ពោះវៀនលំបាក​ក្នុងការ​រំលាយ, ការទទួលទាន​អាហារបួស ឬក៏បរិភោគ​អាហារ​ដែលឆាប់បានញ៉ាំនាំឲ្យការលេប​មាន​ខ្យល់ចូលច្រើន។
តែទោះជាយ៉ាងណា​អ្នក​មិន​គួរបរិភោគ​ស្ករ​​ដែល​បង្កើត​ពីទឹកដោះគោនេះ​ទេ ព្រោះវាធ្វើឲ្យ​រាងកាយ​ពិបាក​ក្នុងការ​រំលាយ។ លើសពីនេះទៅទៀត ការផោម​ញឹកពេក និង​ធំក្លិន​អាក្រក់ខ្លាំង​បញ្ជាក់ថា អ្នក​មនា​បញ្ហា​រ៉ាំរ៉ៃដូចជា រោគសញ្ញានៃការរលាកពោះវៀន ឬជំងឺពោះវៀន ឬក៏មាន​ជំងឺក្រពះ។
ប្រសិនបើ​អ្នក​ចង់ទប់ស្កាត់​បញ្ហា​ផោម​ស្អុយ សូមព្យាយាម​ចៀសវាង​អាហារ​ដែលសម្បូរទៅដោយ​ស្ពាន់​ធ័រដូចជា សាច់គោ និងសាច់ជ្រូក។ ជំនួស​សាច់ទាំងនេះ​ជាមួយនឹង​អាហារ​ដែលមាន​ស្ពាន់ធ័រទាប់​ដូចជាត្រី ​និងសាច់មាន់។
ដោយ៖ Seng hong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផោមញឹកពេក ហើយស្អុយ​ខ្លាំង​អាច​បង្ហាញពី​ហានិភ័យ​នៃសុខភាព​ទៅថ្ងៃមុខ