​តិច​អត់​ដឹង​ថា Idol ក្នុង​ចិត្ត ​ប្រាក់ សុវណ្ណារ៉ា​ ជា​នរណា​គេ?


​តិច​អត់​ដឹង​ថា Idol ក្នុង​ចិត្ត ​ប្រាក់ សុវណ្ណារ៉ា​ ជា​នរណា​គេ?

Sir Alex Fugerson ​គឺ​ជា​ Idol ​ក្នុង​ចិត្ត​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ដែល​ជួយ​ក្រុម​បឹង​កេត​អង្គរ​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពាន​រង្វាន់​អន្តរជាតិ Toyota Mekong Cup 2015​។

 

​តិច​អត់​ដឹង​ថា Idol ក្នុង​ចិត្ត ​ប្រាក់ សុវណ្ណារ៉ា​ ជា​នរណា​គេ?

 

និយាយ​ដោយ​មិន​លាក់បាំង​អី លោក ប្រាក់ សុវណ្ណារ៉ា ​បាន​បញ្ជាក់​ថា​ អ្នក​ចាត់ការ Sir Alex Fugerson ​គឺ​ជា​បុរស​ម្នាក់ ដែល​លោក​ពេញ​ចិត្ត ដោយ​សារ​តែ​អ្នកចាត់ការ​រូប​នេះ​មាន​ចំណុច​ជា​ច្រើន​គួរ​ឱ្យ​សរសើរ។ កត្តា​ទី​មួយ​គឺ​ Sir Alex ​ចេះ​បណ្ដុះ​ថ្នាល​យុវជន​ល្អ ដោយ​ប្រើ​កីឡាករ​របស់​ខ្លួន​ឯង​ឱ្យ​មាន​សមត្ថភាព មិន​ចាំ​បាច់​ទិញ​ពី​ក្រៅ​មក​ច្រើន។

 

​ចំពោះ​ការ​ទិញ​កីឡាករ​ថ្មី​ចូល​វិញ ​អ្នក​ចាត់ការ​សញ្ជាតិ​ស្កុតឡែន​រូប​នេះ មើល​កីឡាករ​ណាស់ ដោយ​អាច​ទិញ​ចូល​ក្នុង​តម្លៃ​ថោក តែ​មាន​សមត្ថភាព ​ហើយ​ភាគ​ច្រើន​ឱ្យ​តែ​ចូល Man Utd ​ហើយ ​ចេញ​ទៅ​វិញ​ប្រាកដ​ជា​ខ្លាំង។ ចំណែក​ឯ​យុទ្ធសាស្ត្រ​វិញ​ Sir Alex ​អាច​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព ​ពោល​គឺ​ដឹក​នាំ​ក្រុម​រហូត​ក្លាយ​ជា​ក្រុម​ធំ​ជាង​គេ​លើ​លោក។

 

​ប្រាក់ សុវណ្ណារ៉ា ​ជា​គ្រូ​បង្វឹក​ខ្លាំង​មួយ​រូប​របស់​កម្ពុជា ដោយ​ទើប​តែ​បញ្ចប់​ការ​សិក្សា​​វគ្គ​គ្រូ​បង្វឹក​អាជីព​កម្រិត​ខ្ពស់​ Pro License ទៅ​ទី​ក្រុង​ Zurich ប្រទេស​ស្វីស​កាល​ពី​ពេល​កន្លង​ទៅ​ ដែល​រៀប​ចំ​ឡើង​ដោយ AFC ។ ខណៈ​ដែល​គ្រូ​បង្វឹក​រូប​នេះ ក៏​ជា​អ្នក​ដឹក​នាំ​ក្រុម Cambodian All Stars ​លេង​ជាមួយ​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ (SCG Muangthong United , Buriram United ) របស់​ថៃ​នៅ​ខែ​មករា​ឆ្នាំ​២០១៦​ខាង​មុខ​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ