ហាម​ប្រើរបស់ ៣យ៉ាង​រួមគ្នាដាច់ខាត ព្រោះអាច​ឆ្លងជំងឺកាមរោគ

ចំពោះរបស់ ៣យ៉ាងខាង​ក្រោមនេះ អ្នកមិនគួរ​ធ្វើការចែករំលែក​ជាមួយនឹង​មនុស្សដ៏ទៃផ្សេង​ទៀតជា​ដាច់ខាត ពីព្រោះវា​អាចធ្វើឲ្យឆ្លង​មេរោគ​ផ្លូវភេទ។ ជំងឺ​ផ្លូវភេទ គឺជា​ជំងឺ​ទូទៅ​កើតឡើង​នៅពេល​កំពុង​មាន​ការរួមភេទ។ បញ្ហា​នេះអាចកើតឡើងដោយសារ​តែវិធីការថែរក្សា​អនាម័យ​បរបូយោនីធ្វើមិន​បានត្រឹមត្រូវ ឬការ​រួមភេទ​មិនបានល្អ។ 
 
ហាម​ប្រើរបស់ ៣យ៉ាង​រួមគ្នាដាច់ខាត ព្រោះអាច​ឆ្លងជំងឺកាមរោគ
ទោះជាយ៉ាងណាក៏​ដោយ ប្រសិនបើអ្នក​ប្រើប្រាស់​របស់ខាងក្រោមនេះ​ដូចជារឿង​ធម្មតាជាមួយនឹង​មនុស្សផ្សេង​ទៀត នៅពេល​ដែលរាងកាយ​របស់ពួកគេ​កំពុង​តែមានជំងឺ នោះវា​មាន​លទ្ធភាព​កាន់តែខ្ពស់​បំផុត​នៃការឆ្លងមេរោគផ្លូវភេទ​ដោយខ្លួន​វាផ្ទាល់។
កន្សែង
បាក់តេរីភាគច្រើនឆ្លងតាមរយៈ​ទ្វារមាសដោយផ្ទាល់ ពេលដែល​អ្នក​រួមភេទ។ នៅពេលឈឺ អ្នកនឹងឃើញ​សារធាតុរាវ​ជាច្រើនកើតមាន​ឡើង ហើយ​នេះ​ជាអ្វីដែល​ធ្វើឲ្យប្រុសៗ​​មិន​ពេញចិត្ត នៅពេលឃើញទ្វារមាស​របស់ស្ត្រី​មាន​ក្លិន​មិនល្អ។
អ្វីដែលសំខាន់ គឺមិនត្រូវ​មានការ​រួមភេទជាថ្មីម្ដងទៀត​ឡើយ ព្រោះវា​អាចធ្វើឲ្យឆ្លង​ជំងឺនេះ​បាន។ បាក់តេរី វាចូលចិត្ត​រស់នៅ និង​រីកលូតលាស់​នៅក្នុង​តំបន់​ដែល​មាន​សំណើម​ដូចជា​សន្សែង​សើម​ជាដើម។ ដូច្នេះប្រសិនបើ​អ្នកមាន​ការចែករំលែក​របស់ប្រើមួយនេះជាមួយនឹងមនុស្ស​ដែលមាន​ជំងឺ អ្នកនឹង​មានហានិភ័យនៃ​ការឆ្លងមេរោគ​ពីពួកគេ។
បញ្ហា​នេះ​ទោះបីជាអ្នកមិនបានដឹង​ថា អ្នកណា​មានជំងឺ ឬគ្មានជំងឺ យកល្អប្រើរបស់ដាច់ដោយឡែក​​ដើម្បីការពារខ្លួន​អ្នក។
ខោទ្រនាប់
មនុស្សម្នាក់​គួរតែ​ប្រើប្រាស់​ខោទ្រនាប់​ផ្ទាល់ខ្លួន​ ហើយ​មិន​ត្រូវ​ប្រើប្រាស់រួមជាមួយ​អ្នក​ដទៃឡើយ ដើម្បីជៀសវាការឆ្លងជំងឺកាមរោគផ្សេងៗ​ទៀតផងដែរ។
ក្រេម​លាបបូរមាត់
ជាដំបូងអ្នកត្រូវចាំថា មាន​បាក់តេរី ២ ប្រភេទ ដែលអ្នកគួរតែ​មានប្រុងប្រយ័ត្នឲ្យ​បានខ្ពស់​បំផុត។ ឧទាហរណ៍ទី១ ៖ ជំងឺប៉េស (ការឆ្លង​ដោយផ្ទាល់​តាមមាត់) និងឧទាហរណ៍ទី២ ៖ ជំងឺប៉េស (រីករាល​ដាលតាមរ​យៈប្រដាប់​បន្តពូជ)។ ទាំងពីនេះ​អាចត្រូវបាន​រីករាល​ដាលតាម​រយៈការប៉ះពាល់​ដោយផ្ទាល់។ នេះមានន័យថា ដើម្បី​ជៀសផុត​ពីការឆ្លង​មេរោគ​តាមរយៈ​ការលាប​ក្រេម​បបូរមាត់, ដាច់ខាត​អ្នកគួរតែ​មានក្រេម​ជារបស់ផ្ទាល់ខ្លួន​ទើបជា​ការប្រសើរ ដើម្បីការពារ​ឲ្យបាន​ពីការឆ្លងជំងឺកាមរោគ​ដោយមិន​ដឹងខ្លួន៕
ដោយ៖ Brugn
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!