របៀបទស្សទាយ៏​ចរិកលក្ខណៈ​របស់​អ្នក​តាមរយៈ​ថ្ងៃខែឆ្នាំ​កំណើត

អ្នកជំនាញ​ផ្នែកគណិតវិទ្យា​លោកស្រី Gemma Franklin បានអះអាង​ថា លេខ​សំណាង​របស់អ្នក​អាចបកស្រាយ​ច្រើន​ពីខ្លួនអ្នក ហើយ​អាច​កំណត់​បានយ៉ាង​ងាយ​ដោយប្រើ​ថ្ងៃខែឆ្នាំ​កំណើត​របស់​អ្នក។
អ្នកស្រីបាន​ពន្យល់​ថា ដើម្បីស្វែង​រកលេខ​សំណាង​របស់អ្នក គ្រាន់តែ​បូកបញ្ចូល​លេខ​នីមួយៗ​នៃថ្ងៃខែឆ្នាំកំណើត​ពិត​របស់​អ្នក។ ឧទាហរណ៏៖ មនុស្សម្នាក់​កើតនៅថ្ងៃ ២៥/៧/១៩៤៦។ ដើម្បីបូកសរុប​លេខសំណាង​របស់គាត់ ត្រូវបូកបញ្ចូល ២ + ៥  + ៧ + ១ +​ ៩ + ៤ + ៦= ៣៤។ បន្ទាប់​មកបូក ៣ + ៤ ស្មើ ៧។
 
របៀបទស្សទាយ៏​ចរិកលក្ខណៈ​របស់​អ្នក​តាមរយៈ​ថ្ងៃខែឆ្នាំ​កំណើត
ឥលូវបូកលេខ​ថ្ងៃខែឆ្នាំកំណើត​របស់អ្នក ដើម្បីស្វែង​រកលេខ​សំណាង។ នៅពេលអ្នក​បានរកឃើញ​លេខសំណាង​ហើយ ខាង​ក្រោមនេះ​នឹងប្រាប់​អ្នក​ពីចរិកលក្ខណៈ​របស់អ្នក៖
លេខ ១ អ្នកជា​អ្នកដឹកនាំ។ អ្នកត្រូវ​ចំណាយពេលវេលា​ដើម្បីពង្រឹង​ស្នេហាឲ្យបាន​គង់វង្ស​យូរអង្វែង ហើយពេលខ្លះ​អ្នកហត់នឿយ​នឹងទង្វើ​របស់ខ្លួនឯង​ខ្លាំងពេក ប៉ុន្តែ​អ្នក​ធូរស្បើយ​បាន​លឿន។ អ្នកអាច​រួមរស់ជាមួយនឹង​មនុស្សដែល​មានលេខសំណាង លេខ ៤ ឬលេខ ៩។
លេខ ២ អ្នកជាមនុស្ស​សប្បាយរីករាយ និង​មានសន្តិភាព ហើយ​គូស្នេហ៏របស់អ្នកត្រូវ​ការភាពរ៉ូមែនទិច និង​ចំណង់តណ្ហា។ អ្នក​អាចរួមរស់ជាមួយនឹង​មនុស្សដែល​មានលេខសំណាង លេខ ៧ ឬលេខ ៩។
លេខ ៣ អ្នកជាមនុស្ស​ម៉ត់ចត់។ អ្នកត្រូវការ​មិត្តភាព និងដៃគូសហការ​សំខាន់ជាង​ដៃគូរួមភេទ។ អ្នកជាមនុស្ស​គិតគូរម៉ត់ចត់ ដូច្នេះអ្នក​អាចលះបង់​ពេលវេលា​សប្បាយៗ​ក្នុងជីវិត។
អ្នក​អាច​រស់នៅជាមួយនឹង​មនុស្ស​ដែលមាន​លេខសំណាង លេខ ៥ ឬលេខ ៦។
លេខ ៤ អ្នកពិតជាមនុស្ស​មានចំណង់តណ្ហាខ្លាំង ខុសពីលក្ខណៈសម្បត្តិ​មើលឃើញ​ខាងក្រៅ។ អ្នកជាគូរនឹងមនុស្ស​ដែលមានលេខ​សំណាង លេខ១ ឬលេខ ៨។
លេខ ៥ អ្នកជាមនុស្សចូលចិត្តលេងកំប្លែង និងរួសរាយរាក់ទាក់បំផុត។ ហើយអ្នកក៏មានទម្លាប់មួយតែងតែផ្តល់ប្រាក់ និងសេចក្តីស្រឡាញ់។
អ្នកអាចផ្ញើជីវិតនឹងមនុស្សដែលមានលេខសំណាង លេខ ៥ ឬលេខ ៣។
លេខ ៦ អ្នកជាមនុស្សចូលចិត្តប្រច័ណ្ឌ​ច្រើន ប៉ុន្តែអ្នក​មានជីវិតស្នេហាល្អ។ អ្នកជា​មនុស្សសកម្ម នៅ​ក្នុងជីវិត។ អ្នកអាច​រួមរស់ជាមួយនឹងមនុស្សដែល​មានលេខសំណាង លេខ ២ ឬលេខ ៣។
លេខ ៧ អ្នកជាមនុស្សដែល​ចេះជួយទុក្ខធុរៈ​របស់​អ្នកដទៃ។ អ្នកជាមនុស្ស​រៀបរយ ហើយអ្វីៗគ្រប់យ៉ាង​គួរតែដាក់តាមក​ន្លែងរបស់វា។ អ្នកអាច​រួមរស់​នឹង​មនុស្ស​ដែល​មានលេខ​សំណាង​លេខ ៤ ឬលេខ ៦។
លេខ ៨ អ្នកជាប្រភេទមនុស្ស​ដែលចូលចិត្ត​របស់ប្រណិតៗ និងចូលចិត្ត​ភាពសប្បាយរីករាយ។ អ្នកពេញចិត្តនឹង​ស្នេហា​ស្ថិតស្ថេរ ហើយអ្នក​ជាមនុស្សស្មោះត្រង់​ចំពោះអ្នក​ដទៃ ប៉ុន្តែ​អ្នកអាច​ជាមនុស្សកាន់​ជើងខ្លួនឯង ហើយរឹងរូសខ្លាំងនៅ​ពេល​អ្នកមាន​អារម្មណ៏ថា អ្នក​ធ្វើនេះ​ត្រឹមត្រូវ។ អ្នកអាច​រស់នៅជាមួយនឹងមនុស្ស​ដែលមានលេខ​សំណាង លេខ ១ ឬលេខ ៦។
លេខ ៩ អ្នកជាមនុស្សចូលចិត្តស្រមើស្រមៃ​ច្រើន និងមាន​មានៈសិកា, អ្នកស្រឡាញ់​ពណ៌ និង​ការសម្តែង។ នៅពេល​មានស្នេហា អ្នកប្រើខួរក្បាល​គ្រប់គ្រង​បេះដូង​របស់អ្នក ប៉ុន្តែ​អ្នកជា​មនុស្សត្រេកត្រអាល​នឹងកាម។ អ្នកអាចរួម​រស់នៅជាមួយ​នឹងមនុស្ស​មានលេខសំណាង លេខ ១ ឬលេខ ៩៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • របៀបទស្សទាយ៏​ចរិកលក្ខណៈ​របស់​អ្នក​តាមរយៈ​ថ្ងៃខែឆ្នាំ​កំណើត