មហាសន្និបាត​អនុ​សំ​វច្ចរ​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​២៤ បើក​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ ក្រោម​អធិបតីភាព​​សម្តេច ហេង សំ​រិ​ន

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ នេះ នៅ​សាល​មហោស្រព​ចតុមុខ មាន​ប្រារព្ធ​ពិធី​បើក​អនុ​សំ​វច្ចរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​២៤ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ពិធី​នោះ ក៏​មានការ​និមន្ត​-​អញ្ជើញ​ចូលរួម​សមាជិក​សភា​, ព្រឹទ្ធសភា​, រដ្ឋសភា ព្រមទាំង​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។