កែ​ទម្លាប់​មិនល្អ​ដើម្បី​សុខភាព​រឹងមាំ​

១. ឈប់​ជក់បារី​
​អ្នក​ប្រាកដជា​ដឹង​ច្បាស់​ណាស់​ថា ការជក់បារី​អាច​បង្ក​ជា​ជំងឺ​ច្រើនយ៉ាង រួមមាន​ជំងឺមហារីក​សួត ជំងឺលើសឈាម ជំងឺ​បេះដូង ទឹកនោមផ្អែម ពិការភ្នែក និង ជំងឺ​មាត់​ធ្មេញ​ទៀតផង ។ ប្រសិនបើ​អ្នក​ជក់បារី សូម​ចាប់ផ្តើម​ពិចារណា​ឈប់​សម្លាប់​ខ្លួនឯង ដោយ​សន្សឹមៗ​បែបនេះ​ទៀត​ទៅ ។ មាន​វិធី​ផ្តាច់​បារី​ជាច្រើន​ដែល​អ្នក​អាច​សាកល្បង ដូចជា ញ៉ាំ​ស្ករ​កៅស៊ូ ថ្នាំពេទ្យ និង ពិគ្រោះ​យោបល់​ពី​អ្នកជំនាញ​ផ្តាច់​បារី ជាដើម ។​

កែ​ទម្លាប់​មិនល្អ​ដើម្បី​សុខភាព​រឹងមាំ​

២. កាត់បន្ថយ​ការផឹក​ជាតិ​អាល់កុល​
​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការផឹក​ជាតិ​អាល់កុល​កម្រិត​តិចតួច (​ក្រោម ១-២ កែវ ២ ទៅ ៣ ថ្ងៃ​ម្តង​) អាច​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​សុខភាព ប៉ុន្តែ ប្រសិនបើ​ទទួលទាន​កម្រិត​ច្រើនជាង​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​ទៅវិញ​ទេ ។ ឧទាហរណ៍​ការផឹក​ជាតិ​ស្រវឹង (​លើសពី ៣ កែវ ក្នុង​មួយថ្ងៃ ឬ ៧ កែវ​ក្នុង​មួយ​សប្តាហ៍​) អាច​បណ្តាល​ជា​បុព្វហេតុ​នៃ​ជំងឺ ស្ត្រូ​ក លំពែង លើសឈាម ថ្លើម និង ខូច​ខួរក្បាល ។ ជាការ​ល្អ​គួរ​ផឹក​ក្នុង​កម្រិត​កំណត់ ១ កែវ ក្នុង​មួយថ្ងៃ សម្រាប់​ស្ត្រី និង លើសពី ២ កែវ ក្នុង​មួយថ្ងៃ​សម្រាប់​បុរស ។​

កែ​ទម្លាប់​មិនល្អ​ដើម្បី​សុខភាព​រឹងមាំ​

៣. គេង​ឱ្យបាន​គ្រប់គ្រាន់​
​ការចូល​គេង​ទៀងទាត់​ពេល និង គ្រប់គ្រាន់​ជាការ​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ​ទាំងស្រុង ។ ប្រសិនបើ​រាងកាយ​មិនបាន​គេង​គ្រប់គ្រាន់​សុខភាព ក៏​ថមថយ​ទៅតាម​នោះដែរ ហើយ​អាច​បង្ក​ជា​បញ្ហា​សុខភាព​មួយចំនួន ដូចជា ឡើង​ទម្ងន់ ឃ្លាន​ខុស​ប្រក្រតី ឈឺ​ចុកចាប់​រាងកាយ អារម្មណ៍​មិន​មូល ឬ មិនអាច​ប្រមូល​អារម្មណ៍​បានទេ ។ ដើម្បី​មាន​ទម្លាប់​គេង​ល្អ គួរ​ចូល​គេង​ពី​ក្បាល​ព្រលប់​បន្តិច គេង​ឱ្យ បាន ៧-៩ ម៉ោង ក្នុង​មួយថ្ងៃ ហើយ​កុំ​ភ្លេច​បិទ​ទូរទស្សន៍ ទូរស័ព្ទ ឬ កុំព្យូទ័រ និង បិទ​ភ្លើង​មុននឹង​ចូល​គេង ។​

កែ​ទម្លាប់​មិនល្អ​ដើម្បី​សុខភាព​រឹងមាំ​

៤. គ្រប់គ្រង​បញ្ហា​ស្រេ្ត​ស​
ស្ត្រេ​សហា​ក់​ក្លាយជា​បញ្ហា​សាមញ្ញ​ទៅហើយ ប៉ុន្តែ​មិនអាច​មើលរំលង​បានទេ ព្រោះ ស្ត្រេ​ស​អាចជា ដើមហេតុ​នៃ​ការ​គេង​មិន​លក់ ការឡើង ឬ ចុះ​ទម្ងន់ អារម្មណ៍​ផ្លាស់ប្តូរ ឈឺ​ចុកចាប់​រាងកាយ ជាដើម ។ គួរ​ឆ្លៀតពេល​សន្ទនា​លេង​ជាមួយ​សមាជិកគ្រួសារ មិត្តភក្តិ ដើរលេង សមាធិ គេង​សម្រាក​ថ្ងៃ​បន្តិចបន្តួច ឬ ស្តាប់​បទ​ចម្រៀង​ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង ។​

៥. តាមដាន​ទម្ងន់​
​ជា​រឿង​ចាំបាច់​ណាស់ ពីព្រោះ​ទម្ងន់​គឺជា​កញ្ចក់ ឆ្លុះបញ្ចាំង​ពី​សុខភាព​ទាំងស្រុង​របស់​អ្នក ។ អ្នក​គួរ​តាមដាន​ទម្ងន់​ខ្លួនឯង​រៀងរាល់​សប្តាហ៍ ឬ ខែ ហើយ​ពិនិត្យ​មើលថា តើ​ទម្ងន់​របស់​អ្នក​លើស​ឬ​ខ្វះ​បើ​ធៀប នឹង​ទម្ងន់​សុខភាព ។ ប្រសិនបើ​មាន​បញ្ហា​លើស ឬ ខ្វះ គួរ​កែប្រែ​របប​អាហារ លំ​ហាត់ប្រាណ និង កែ​ទម្លាប់​មិនល្អ ។​

កែ​ទម្លាប់​មិនល្អ​ដើម្បី​សុខភាព​រឹងមាំ​

៦. ពិនិត្យ​សុខភាព
​អ្នក​គួរ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជា​ទៀងទាត់ (១​ទៅ ២ ដង ក្នុង​មួយឆ្នាំ​) ទោះជា​ពុំមាន​ឈឺ​អ្វី​ក៏ដោយ ដើម្បី​ពិនិត្យមើល​ឱ្យដឹងថា តើ​សុខភាព​របស់​អ្នកមាន​បញ្ហា ឬ បម្រុង​នឹងមាន​បញ្ហា​ដែរឬទេ ។ ការពិនិត្យ​បែបនេះ​ក៏​ជា​ទុន​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដែល​បម្រុង​នឹង​កើត​ផងដែរ ជាពិសេស​ជំងឺ​រ៉ាំរ៉ៃ ។ អ្នក​គួរ​ជួប​ជាមួយ​គ្រូពេទ្យ​តាម​ជំនាញ ដើម្បី​ពិនិត្យ​សុខភាព​ទាំងស្រុង​តែម្តង រួមទាំង​អ្នកជំនាញ​ខាង​អាហារ​ផងដែរ ៕

កែ​ទម្លាប់​មិនល្អ​ដើម្បី​សុខភាព​រឹងមាំ​