ញាំមីសួរសាច់មាន់បង្គា

​មុខ​ម្ហូប​ញាំ​ មង្គល​ការ​ ធ្លាប់​បាន​​លើក​យក​មក​បង្ហាញ​ជូន​ជា​ច្រើន​រួច​មក​ហើយ​ នៅ​ថ្ងៃ​នេះ​ផង​ដែរ​ក៏​មាន​មុខ​ម្ហូប​ញាំ​មួយ​មុខ​ទៀត​ដែល​មាន​វិធី​ធ្វើ​ប្លែក​បន្តិច​ៗ ប៉ុន្តែ​មាន​រស់​ជាតិឈ្ងុយ​ឆ្ងាញ់គួរឲ្យចង់ញុំា៕ សូម​អនុវត្តទាំងអស់គ្នា​ដូច​ខាង​ក្រោមៈ

ញាំមីសួរសាច់មាន់បង្គា

+ គ្រឿងផ្សំ៖

-​​ សាច់មាន់ ២០០ ក្រាម (ស្ងោរ​ឆ្អិនហាន់ជាចំណិត)

- បង្គា ២០០ ក្រាម (ស្ងោរឆ្អិនបេះ​ឲ្យ​ស្អាតពុះ​ជា​ពីរ)

- មីសួរ ១ កញ្ចប់​​ (ត្រាំទឹកក្តៅប្រហែល ២០នាទី)

- ម្ទេស (តាមចំណូលចិត្ត​)

- សណ្តែកដីលីង កន្លះចាន​ចង្កឹះ

- ជីគ្រប់មុខ (ដាក់តាម​ចំណូល​ចិត្ត​)

- បន្លែ ត្រសក់, ការ៉ុត, ស្ពៃ​ក្តោប ១មុខ​បន្តិច​ៗ

- ទឹកត្រី ៤ ស្លាបព្រាបាយ

- ទឹកក្រូច​ឆ្មា ៧ ស្លាបព្រាបាយ

- ស្ករស ៦ ស្លាបព្រាបាយ

- ខ្ទឹមស ៤ កំពឹសចិញ្ច្រាំ

- ខ្ទឹមក្រហម ២ ដុំហាន់ស្តើងៗ

- ស្លឹក​ខ្ទឹមហាន់ ២ ស្លាបព្រាបាយ

 

+ វិធីធ្វើ៖

. មុន​ដំ​បូងយក​កូន​ចាន​មក​លាយ​ទឹក​ត្រី, ទឹក​ក្រូច​ឆ្មា,​ ស្ករស និង​ខ្ទឹម​ស​កូរ​ឲ្យ​​​រលាយ​ចូល​គ្នា​ទុក​មួយ​ឡែក​សិន​។​  

. ​យក​បន្លែ (ត្រសក់,ស្ពៃក្តោប​, ការ៉ុត) ​មក​លាយ​ជា​មួយ​មី​សួរ​ (កាត់​ខ្លី​ល្មម)​ ច្រ​បល់​ចូល​គ្នា​ម្តង​សិន។

. បន្ទាប់​មក​ដាក់​សាច់​មាន់, បង្គា, ​ខ្ទឹម​ក្រហម,ស្លឹក​ខ្ទឹម​ និង​ទឹក​​ត្រី​ក្នុង​កូន​ចានរួច​ហើយ​ច្រ​បល់​​ចូល​គ្នា​​ម្តង​ទៀត​សាក​ភ្លក់​​មើល​ ​បើស្ទើរ​​អី្វអាច​បន្ថែម​​តាម​ការ​​ចូល​ចិត្ត​បាន។

. បន្ទាប់​មក​ទៀត​យក​សណ្តែក​ដីលីង​,​ជី​គ្រប់​មុខ និងម្ទេស​ដាក់​ចូល​ច្រ​បល់​មួយ​ត្រ​ឡប់​​ជា​ការ​ស្រេច ​ប្រ​​សិន​បើ​​ដាក់​វា​​ពី​លើ​​ក៏​បាន​ដែរ​​តាម​អ្នក​​ធ្លាប់​ញ៉ាំ៕​

 

ដោយ៖ សុខឡៃ

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ញាំមីសួរសាច់មាន់បង្គា