​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥


​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

​ព្រឹត្តិការណ៍​ធំ​ៗ​ជុំ​វិញ​ពិភព​លោក​​​ គេ​សង្កេត​ឃើញ​​កើតឡើង​ស្ទើរ​ឥត​ឈប់​​ពី​មួយ​ខែ​ ទៅ​មួយ​ខែ​ ទាំង​ផ្នែក​​នយោបាយ ភេរវកម្ម ​​កំហុស​បច្ចេកទេស​របស់​មនុស្ស ឬ​គ្រោះ​ធម្មជាតិ​​ជា​ដើម។ Sabay ​​សូម​លើក​​យក​គ្រោះ​​ធម្មជាតិ​ធំ​ៗ​​ដែល​បាន​កើត​ឡើង​នៅ​ទូទាំង​​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៥ ដែល​ភាគ​ច្រើនក្នុងប្រទេស​អាស៊ី​​។

១. ខែ​មិនា ទី១៖ ​ខេត្ត Panjshir ភាគ​ខាង​ជើង​ទីក្រុង​កាប៊ុល ​ប្រទេស​អាហ្វហ្គានីស្ថាន ​ជួប​គ្រោះ​បាក់​ផ្ទាំង​​ទឹក​កក​ ​លើ​ផ្ទះ​អ្នក​ស្រុក ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រត់​គេច​ខ្លួន

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

២. ​ខែ​មេសា ទី២៦៖ នេប៉ាល់​ជួប​គ្រោះ​រញ្ជួយ​ដី​ផ្ទួនៗ​ ពិសេស​ទីក្រុង​កាតាម៉ាន់ឌូ ​កម្រិត ៧,៨រិចទ័រ​ សម្លាប់​ និង​របួស​ប្រជាជន​រាប់ពាន់​នាក់

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

៣. ​ខែ​មេសា ទី​៣០៖ ​បន្ទុះ​ភ្នំភ្លើង​ដ៏​ធំ​សម្បើម​ឈ្មោះ  Calbuco ប្រទេស​ឈីលី ​​ដែល​បាន​ជម្លៀស​ប្រជាជន​​​ចេញ​ពី​ផ្ទះ​ជាង ២៥០០នាក់

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

៤. ខែ​មិថុនា ទី ១៣៖ ​ភ្នំ​ភ្លើង​ Mount Sinabung ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី ​បាន​ផ្ទុះ​ព្រួស​ផេះ​រាប់​គីឡូ ​ងងឹត​មេឃ ប៉ះពាល់​ខ្លាំង​​ក្នុង​ភូមិ Sukandebi ភាគ​ខាង​ជើង​ខេត្ត​សូម៉ាត្រា មនុស្ស​ជា​ច្រើន​ត្រូវ​ជម្លៀស​

​​​​​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

៥. ខែ​មិថុនា ​ទី១៧ ៖ ​​​សួន​សត្វ  Tbilisi ​ប្រទេស​ហ្សកហ្ស៊ី ​ត្រូវ​រង​គ្រោះ​ ដោយ​ទឹក​ជំនន់​ ​សម្លាប់​​តោ ​​ខ្លា ខ្លាឃ្មុំ​ និង​ឆ្កែចចក រាប់​សិប​ក្បាល​ស្លាប់ និង​សត្វ​ជាង ៣០​ទៀត​រត់​ពេញ​ផ្លូវ ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ស្លន់​ស្លោ។ ទឹក​ជំនន់​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១២នាក់។​

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

៦. ខែ​កញ្ញា ទី ១៤៖ ​រដ្ឋ​កាលីហ្វញ៉ា ​សហរដ្ឋ​អាមេរិក ជួប​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​បាន​បាន​សម្លាប់​មនុស្ស​ជាង ១០នាក់ និង​ខូច​ខាត​ផ្ទះ​សម្បែង​ព្រៃ​ឈើ​អស់​ជាច្រើន​ហិច​តា

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

៧. ខែ​កញ្ញា​ទី ២៩៖ ​ទីក្រុង​ក្វានចូវ ខេត្ត​ហ្វូចៀន ​ប្រទេស​ចិន ​ជួប​គ្រោះ​ទឹក​ទន្លេ​​បោក​បក់​​ដោយ​រលក​ធំ​ៗ​ ​ដោយ​សារ​ព្យុះ​ទីហ្វុង Dujuan ធ្វើ​ឲ្យ​​អ្នក​រស់​នៅ​ទីក្រុង​​ច្រក​បាវ​ខ្សាច់​ទប់​ទឹក​រាប់​ពាន់​បាវ

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

៨. ខែ​តុលា ទី៥៖ ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី ​ធ្វើ​ឲ្យ​ប្រទេស​ក្បែរ​ខាង​ទទួល​រង​ផ្សែង​ផេះ​​យ៉ាង​ក្រាស់

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

៩. ខែ​តុលា ទី១៩៖ ​​ព្យុះ​ទីហ្វុង Koppu បាន​វាយ​បោក​បក់​នៅ​ទីក្រុង Las Pinas ​ប្រទេស​ហ្វីលីពីន ធ្វើ​ឲ្យ​​ទឹក​​ទំនប់​ឡើង​ខ្លាំង ​ពលរដ្ឋ​ជា​ច្រើន​​បាន​ភៀស​ខ្លួន

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

១០. ខែ​វិច្ឆិកា ទី៨៖ ​ ​ប្រេស៊ីល​ជួប​គ្រោះ​ធ្លាយ​ទំនប់​​រុក​រក​រ៉ែ ​ហូរ​ភក់​ចូល​ស្រុក Bento Rodrigues ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ និង​បាត់​ខ្លួន៕

 

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ធំ​ៗ​​ចំនួន​​១០​​ កក្រើក​ពិភព​លោក​​ប្រចាំ​ឆ្នាំ​២០១៥

 

 

ចុចអាន៖ រឿងរ៉ាវ​​​ធំ​ៗ​១០ កើត​ឡើង​​ប្រចាំ​ឆ្នាំ២០១៥ ​ជុំវិញ​ពិភពលោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ MSN