ឆ្នាំ​២០១៥​ មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន ​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​៩​ករណី ស្លាប់​២​នាក់ សង្គ្រោះ​ទាន់​២​នាក់ លោត​មិន​បាន​សម្រេច​ ៥​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ តាម​បណ្តោយ​ ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ មក​លោតទឹក​សម្លាប់​ខ្លួន​ ដោយ​មិនដឹង​មូលហេតុ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ ដល់​អ្នកដំណើរ​ចោមរោម​មើល  និង​នគរបាល​ប្រចាំ​គោលដៅ​ស្ពាន ​នាំ​គ្នា​អន្តរាគមន៍​ជួយ​សង្គ្រោះ​ស្រង់​ ចេញពី​ក្នុង​ទឹក​ទាន់​ពេលវេលា មិន​បណ្តាល​អោយ​ប៉ះពាល់​ ដល់​អាយុជីវិត​ឡើយ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង ៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន ​ព្រះ​មុនី​វង្ស​ថ្មី ស្ថិត​ក្នុង​សង្កាត់​ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​អោយ​ដឹង​ថា បុរស​ដែល​មក​លោតទឹក ​ប៉ុនប៉ង​សម្លាប់​ខ្លួន ​ខាងលើ​មានឈ្មោះ នូ យ៉ា​រាំង អាយុ​៣៥​ឆ្នាំ មុខរបរ និង​អាសយដ្ឋាន​មិន​ពិតប្រាកដ ។

យោង​តាម​ប្រភព​ព័ត៌មាន ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ ​បាន​រៀបរាប់​អោយ​ដឹងថា នៅ​មុន​ពេល​មាន​ហេតុការណ៍​កើតឡើង គឺ​ដំបូង​គេ​​ឃើញ​បុរស​ខាងលើ​ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តែ​ម្នាក់ឯង ដោយ​បាន​ដើរ​ចុះឡើង​ៗ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ ជាង​កន្លះ​ម៉ោង ។ លុះ​មួយសន្ទុះ​ក្រោយមក បុរស​រូប​នោះ​ក៏​បាន​ដើរមក​ដល់​ពាក់កណ្តាល​ស្ពាន ​ក៏​ឈប់​អង្គុយ​នៅ​ក្បែរ​ បង្កាន់ដៃស្ពាន ខណៈ​អង្គុយតែ​ម្នាក់ឯង​ រហូត​មក​ដល់​វេលា​កើតហេតុ បុរស​នោះ​បាន​សម្រេចចិត្ត​លោត​ចុះ​ ពីលើ​ស្ពាន​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ ប៉ុងប៉ង​សម្លាប់​ខ្លួន​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​មាត់ច្រាំង​ទន្លេ រាយការណ៍​ដល់​នគរបាល​ ដែល​ប្រចាំការ​នៅ​គោលដៅ​ស្ពាន​ខាងលើ ចុះ​អន្តរាគមន៍​ជួយ​ស្រង់ ​យក​បុរស​គិត​ខ្លី​ ខាងលើ​ចេញពី​ទន្លេ​ឡើង​មក​លើគោក ​ទាន់​ពេលវេលា មិន​បណ្តាល​អោយ​គ្រោះថ្នាក់ ​ដល់​អាយុជីវិត​ឡើយ ។

ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ បុរស​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ ទំនាក់ទំនង​ទៅ​រថយន្ត​សា​មុ​យ​ អោយមក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ ។

ទោះបីជា​យ៉ាងណា ជុំវិញ​ករណី​លោតទឹក​ប៉ុនប៉ង​សម្លាប់​ខ្លួន​ ខាងលើ​នេះ​នៅ​មិន​ទាន់​មាន​ប្រភព ​ណា​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ​ថា​ផ្តើម​ចេញពី​មូលហេតុ​អ្វី​ អោយ​ពិតប្រាកដ​ ដែល​បណ្តាល​អោយ​ បុរស​រូប​នោះ​គិត​ខ្លី ហើយ​លោតទឹក​ប៉ុនប៉ង​សម្លាប់​ខ្លួន​បែប​នេះ ។

សូម​បញ្ជាក់​ថា គិត​ចាប់ពី​ដើមឆ្នាំ​២០១៥ រហូត​មក​ទល់​នឹង​ចុងឆ្នាំ​ ពេល​នេះ​មាន​ករណី​លោតទឹក ​ពី​ស្ពាន​ព្រះ​មុនី​វង្សថ្មី​សម្លាប់​ខ្លួន​៩​ករណី បណ្តាល​អោយ​មនុស្ស ​ស្លាប់​២​នាក់ និង​របួស​២​នាក់ ដែល​ក្នុង​នោះ​មាន ​២​ករណី​បាន​បណ្តាល​អោយ​មនុស្ស​ ចំនួន​២​នាក់ (​ប្រុស​ម្នាក់ ស្រី​ម្នាក់​) ស្លាប់​នៅ​ក្នុង​ដង​ទន្លេ​, ២​ករណី​ផ្សេង​ទៀត​លោត​ទឹកបាន​សម្រេច ​តែ​ត្រូវ​សង្គ្រោះ​ទាន់​ពេល (​ប្រុស​ទាំង​២​នាក់​) និង ៥​ករណី​ផ្សេង​ទៀត ​ប៉ុង​ប៉ង​លោត​តែ​មិន​បាន​សម្រេច ព្រោះ​អន្តរាគមន៍​ទាន់​ពេលវេលា​ផង​ដែរ ៕

ឆ្នាំ​២០១៥​ មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន ​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​៩​ករណី ស្លាប់​២​នាក់ សង្គ្រោះ​ទាន់​២​នាក់ លោត​មិន​បាន​សម្រេច​ ៥​នាក់
ឆ្នាំ​២០១៥​ មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន ​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​៩​ករណី ស្លាប់​២​នាក់ សង្គ្រោះ​ទាន់​២​នាក់ លោត​មិន​បាន​សម្រេច​ ៥​នាក់
ឆ្នាំ​២០១៥​ មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន ​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​៩​ករណី ស្លាប់​២​នាក់ សង្គ្រោះ​ទាន់​២​នាក់ លោត​មិន​បាន​សម្រេច​ ៥​នាក់
ឆ្នាំ​២០១៥​ មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន ​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​៩​ករណី ស្លាប់​២​នាក់ សង្គ្រោះ​ទាន់​២​នាក់ លោត​មិន​បាន​សម្រេច​ ៥​នាក់
ឆ្នាំ​២០១៥​ មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន ​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​៩​ករណី ស្លាប់​២​នាក់ សង្គ្រោះ​ទាន់​២​នាក់ លោត​មិន​បាន​សម្រេច​ ៥​នាក់
ឆ្នាំ​២០១៥​ មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន ​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​៩​ករណី ស្លាប់​២​នាក់ សង្គ្រោះ​ទាន់​២​នាក់ លោត​មិន​បាន​សម្រេច​ ៥​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត