ផ្អើលលើយន្តហោះ! អ្នកដំណើរម្នាក់ ព្យាយាមបោកក្បាលឲ្យស្លាប់ ក្នុងបន្ទប់ទឹក ពេលកំពុងហោះហើរ

ចិន៖ បុរសម្នាក់បាន ព្យាយាមសំលាប់ខ្លួន នៅក្នុងបន្ទប់ទឹកយន្តហោះ ក្នុងកំឡុងពេលហោះហើរ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ 

ផ្អើលលើយន្តហោះ! អ្នកដំណើរម្នាក់ ព្យាយាមបោកក្បាលឲ្យស្លាប់ ក្នុងបន្ទប់ទឹក ពេលកំពុងហោះហើរ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ត្រូវបានអ្នកបម្រើលើយន្តហោះរកឃើញ នៅក្នុងបន្ទប់ទឹក នៅពេលដែលរូបគាត់ បានព្យាយាមបោកក្បាល របស់ខ្លួននឹងចានសម្រាប់លាងដៃ ក្នុងពេលហោះហើរពីខេត្ត Hainan ទៅកាន់ខេត្ត Fujian ក្នុងប្រទេសចិន កាលពីម្សិលមិញនេះ។

បុរសពីរនាក់ដែលបានរួមដំណើរ ជាមួយនឹងបុរសខាងលើ បានប្រាប់ឲ្យដឹងថា បុរសនោះគាត់មានជំងឺបាក់ទឹកចិត្ត ហើយតែងតែព្យាយាមធ្វើអត្តឃាតជារឿយៗផងដែរ។ 

ក្នុងកំឡុងពេលហោះហើរ ៤៥នាទី អ្នកបំរើលើយន្តហោះ បានលឺសំលេងគោះខ្លាំងឡើងៗ នៅក្នុងបន្ទប់ទឹក ហើយនៅពេលដែលពួកគេគោះទ្វារ មិនមានសំលេងឆ្លើយតបឡើយ ទើបពួកគេសម្រេចចិត្ត ចាក់សោរចូលទៅតែម្តង ក៏បានឃើញបុរសម្នាក់ កំពុងតែបោកក្បាលខ្លួនឯង នឹងចានសម្រាប់លាងដៃ និងមានឈាមប្រឡាក់ ពាសពេញទីនោះ បង្កើតបានជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយមកអ្នកបំរើលើយន្តហោះ បានព្យាយាមបញ្ឈប់បុរសម្នាក់នោះ និងបានព្យាយាមធ្វើឲ្យគាត់ ស្ងប់អារម្មណ៍ផងដែរ។ ពួកគេបានរុំរបួសឲ្យគាត់ ដើម្បីបញ្ឈប់ការហូរឈាម និងសំណាងល្អដែរ ដែលរបួសទាំងនោះ ហាក់មិនសូវមានភាពធ្ងន់ធ្ងរ។ ចំណែកយន្តហោះបានចុះចតដោយសុវត្ថិភាពផងដែរ៕

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត