ដឹង​​ថា ព្រាប សុវត្ថិ ធ្លាប់​ផ្ដល់​ឈាម​ប៉ុន្មាន​​លើក​ទេ?

ដឹង​​ថា ព្រាប សុវត្ថិ ធ្លាប់​ផ្ដល់​ឈាម​ប៉ុន្មាន​​លើក​ទេ?

តារា​ចម្រៀង​លោក ព្រាប សុវត្ថិ បាន​ប្រាប់ Sabay ​ថា លោក​ធ្លាប់​បាន​បរិច្ចាគ​ឈាម​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​​​មិន​​បាន​​ចាំ​ចំនួន។ ការ​ថ្លែង​បែប​នេះ គ្រា​ដែល​​លោក​​បាន​​ចូល​រួម​ក្នុង​ការ​ប្រគំតន្ត្រី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​​មួយ​ក្រុម នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ​កាល​ពី​ម្សិល​មិញ។

 

ដឹង​​ថា ព្រាប សុវត្ថិ ធ្លាប់​ផ្ដល់​ឈាម​ប៉ុន្មាន​​លើក​ទេ?លោក ព្រាប សុវត្ថិ

 

លោក​​​ប្រាប់​ថា នៅ​ពេល​​​សុខភាព​របស់​លោក​ល្អ លោក​តែង​តែ​ផ្ដល់​ឈាម ដើម្បី​ជួយ​សង្គ្រោះ​​ជន​រងគ្រោះ​ដែល​ត្រូវ​ការ​ឈាម​បន្ទាន់ ជា​ពិសេស​ដូច​ជា​​ជនរងគ្រោះ​​ថ្នាក់​ចរាចរណ៍​ជា​ដើម។  តារា​​ចម្រៀង​លើក​ឡើង​​ថា «ឈាម​មនុស្ស​យើង​មាន​សារសំខាន់​ណាស់ ដើម្បី​ជួយ​សង្គ្រោះ​ដល់​​មនុស្ស ប្រសិន​បើ​មនុស្ស​គ្រប់​រូប អាច​ផ្ដល់​ឈាម​ក្នុង​១ឆ្នាំ​បាន​ម្ដង​គ្រប់ៗ​​គ្នា​នោះ ពិត​ជា​អាច​ជួយ​ការ​កាត់​បន្ថយ​ភាព​ខ្វះខាត​ឈាម​ក្នុង​ប្រទេស​ជាក់​ជា​មិន​ខាន»៕

 

សូម​ទស្សនា​​​វីដេអូ​​ខាង​ក្រោម​​ស្ដី​ពី​បទសម្ភាសន៍​​នេះ​

 

 

អត្ថបទ៖ ខុត សីហា