កូន​ប្រុស​ចិញ្ចឹម​ជនជាតិ​វៀតណាម​របស់ Angelina Jolie រង​របួស​ជើង​នៅ​ថៃ

កូន​ប្រុស​ចិញ្ចឹម​ជនជាតិ​វៀតណាម​របស់ Angelina Jolie រង​របួស​ជើង​នៅ​ថៃ

នៅ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ថៃ​នា​ពេល​ថ្មី​ៗ​នេះ​របស់​គ្រួសារ​តារា​សម្ដែង​ហូលីវូដ Angelina Jolie បាន​ជួប​រឿង​មួយ​ ដែល​មិន​គួរ​ឲ្យ​កើត​ឡើង។

 

ប្រភព​មួយ​បាន​ប្រាប់​ទៅ​កាន់​ទស្សនាវដ្ដី People ថា Pax កូន​ប្រុស​ចិញ្ចឹម​អាយុ ១២ ឆ្នាំ​របស់​តារា​សម្ដែង​អាមេរិក Angelina Jolie និង Brad Pitt បាន​រង​របួស​ជើង​ជា​ទម្ងន់ ​នៅ​​ពេល​ទៅ​លេង​ប្រទេស​ថៃ​នា​ពេល​កន្លង​ទៅ។ ប្រភព​ដដែល​នេះ​បាន​បន្ថែម​​ទៀត​ថា បើ​ទោះ​បី​ជា​របួស​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ក៏​ដោយ​តែ​វា​មិន​បាន​បណ្ដាល​ឲ្យ Pax បាក់​ជើង​នោះ​ទេ។

 

កូន​ប្រុស​ចិញ្ចឹម​ជនជាតិ​វៀតណាម​របស់ Angelina Jolie រង​របួស​ជើង​នៅ​ថៃ

 

គ្រួសារ​របស់​តារា​សម្ដែង​វ័យ ៤០ ឆ្នាំ​បាន​ធ្វើ​ដំណើរ​​កម្សាន្ត​ជុំវិញ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៣ ក្នុង​នោះ​រួម​មាន វៀតណាម​ ទឹក​ដី​កំណើត​របស់ Pax កម្ពុជា​ទឹក​ដី​កំណើត​របស់ Maddox និង​ចុង​បញ្ចប់​គឺ​ប្រទេស​ថៃ​ដែល​ Pax បាន​រង​របួស​នៅ​ទី​នោះ។

 

កូន​ប្រុស​ចិញ្ចឹម​ជនជាតិ​វៀតណាម​របស់ Angelina Jolie រង​របួស​ជើង​នៅ​ថៃ

 

កូន​ប្រុស​ចិញ្ចឹម​ជនជាតិ​វៀតណាម​របស់ Angelina Jolie រង​របួស​ជើង​នៅ​ថៃ

 

កូន​ប្រុស​ចិញ្ចឹម​ជនជាតិ​វៀតណាម​របស់ Angelina Jolie រង​របួស​ជើង​នៅ​ថៃ

សម្រាប់ Angelina Jolie វិញ ម្ដាយ​កូន​៦​រូប​នេះ​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដឹកនាំ​រឿង “ដំបូង​គេ​សម្លាប់​លោក​ប៉ា​របស់​ខ្ញុំ” ដែល​និយាយ​ពី​របប​ ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ របស់​កវី​និពន្ធ អ៊ុង លួង។ តួ​រឿង “Mr & Mrs Smith” ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា Maddox កូន​ប្រុស​ជនជាតិ​ខ្មែរ​របស់​ខ្លួន​នឹង​ចូល​សម្ដែង​នៅ​ក្នុង​រឿង​នេះ​ដែរ៕

 

ចុចអាន៖Angelina Jolie និង​ស្វាមីដើរ​​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​រាត្រី​ ខេត្ត​សៀមរាប

 

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail