របៀបធ្វើការីណាំយ៉ាឲ្យឆ្ងាញ់ពិសា

គ្រឿងផ្សំ៖
- ត្រីរស់ ១ គីឡូ ស្ងោរឆ្អិនបេះដាក់បុកកុំម៉ដ្ឋពេក
- ខ្ទិះដូង ៥០០ មីលីលីត្រ
- គ្រឿងការីណាំយ៉ា ១ ចាន(ចានធំល្មម)
- សណ្តែកដីលីង ២៥០ ក្រាម បុកកុំម៉ដ្ឋពេក (សម្រាប់អ្នកចូលចិត្តដាក់នៅពេលច្របល់ត្រីជាមួយគ្រឿងការីណាំយ៉ា)
- ស្ករស ៤-៥ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ទឹកត្រី ៥ ស្លាបព្រាបាយ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ ស្លាបព្រាបាយ
របៀបធ្វើការីណាំយ៉ាឲ្យឆ្ងាញ់ពិសា
វិធីធ្វើ៖១. ជាដំបូងអ្នកត្រូវយកត្រី ដែលបុករួចមកច្របល់ជាមួយគ្រឿងការីណាំ យ៉ា (គ្រឿងទុកបន្តិច) និងអំបិលជាមួយផងដែរ បញ្ចូលគ្នាឲ្យសព្វ។
២. ដាក់​ប្រេង​ឆា​ក្នុង​ឆ្នាំង​ឲ្យ​ក្តៅ បន្ទាប់មក​ដាក់គ្រឿងការីណាំយ៉ា ​ដែលសល់​ចូល​កូរ​​វាបន្តិច ​ទើប​បន្ថែម​ទឹក​ត្រី, ​ស្ករស, ​ប៊ីចេង​ និង​ត្រីច្របល់​ជា​មួយគ្រឿង​ កូរ​មួយសន្ទុះ​ឲ្យ​ពុះ​ប្រហែល​ជា ​៥ ​នាទី​។
៣. ៥ នាទីក្រោយមកត្រូវចាក់ខ្ទិះដូង (ទុកកន្លះកូនចានចង្កឹះ) និងទឹកចូលកូរបន្តិចគ្របទុកឲ្យពុះ។
៤. ជា​ចុងក្រោយ ​នៅពេ​ល​ដែល​ទឹកសម្លរ​ពុះ​ត្រូវ​បន្ថែមខ្ទិះដូង ដែល​នៅ​សល់​កូរ​ឲ្យ​ចូល​ជា​មួយ​សម្លរ​ជាការស្រេច​។​
វិធីធ្វើគ្រឿង៖
- គល់ស្លឹកគ្រៃ ៥-៦ គល់ហាន់តូចៗ
- ខ្ជាយ ៣ ដុំហាន់តូចៗ
- រំដេង ១ ដុំតូចល្មមហាន់តូចៗ
- ខ្ទឹមស ៤ កំពឹសចិញ្ច្រាំ
- ខ្ទឹមក្រហម ៣ ដុំចិតជាចំណិតតូចៗ
- ម្ទេសឆ្អើរ ៣ ផ្លែ (ផ្លែធំ)ត្រាំទឹកឲ្យរីកហាន់តូចៗ
- ស្លឹកក្រូចសើច ៥-៦ សន្លឹក
- រមៀត ១ ដុំតូចហាន់តូច
- បន្ទាប់ពី​មាន​គ្រឿងផ្សំ​គ្រប់​គ្រាន់​ហើយ ​ត្រូវ​យកគ្រឿង​ផ្សំ​ទាំងអស់​ នោះ​ដាក់​ចូល​ទៅក្នុង​ម៉ាស៊ីនក្រឡុករួ​ច​ក៍ចាក់​ទឹកចូលស្មានមើល​ល្មម ​អាច​ឲ្យ​ម៉ាស៊ីនកិន​បានទើប​ចាប់​ផ្តើម​បើកម៉ាស៊ីន ​រួច​ធ្វើ​ការ​រង់​ចាំ​រហូត​ទាល់​តែ​ម៉ាស៊ីនកិន​គ្រឿង​បាន​ម៉ត់៕ 
អត្ថបទ៖ ដេវីដ