​អាល្លឺម៉ង់​ត្រៀម​គ្រូ​ប្រមាណ១​ម៉ឺន​នាក់​សម្រាប់​បង្រៀន​​កុមារជា​ជនភៀស​ខ្លួន​ដោយ​សារ​សង្គ្រាម​

​រ​ដ្ឋាភិបាល​ទី​ក្រុង​ប៊ែកឡាំ​ង​ បាន​សម្រេច​ធ្វើ​ការ​ជ្រើស​រើស​គ្រូ​បង្រៀន​ប្រមាណ​១​ម៉ឺន​នាក់​ដើម្បី​ត្រៀម​បង្រៀន​កុមារ​ដែល​ជាជនភៀស​ខ្លួន​ដោយសារតែ​សង្គ្រាម​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយរ​ប​ស់​សារ​ព័ត៌​មាន ​Channel News​ Asia ​កាល​ពី​ថ្ងៃទី​២៨​ ខែ​ធ្នូ​ម្សិល​មិញ​។​​
​អាល្លឺម៉ង់​ត្រៀម​គ្រូ​ប្រមាណ១​ម៉ឺន​នាក់​សម្រាប់​បង្រៀន​​កុមារជា​ជនភៀស​ខ្លួន​ដោយ​សារ​សង្គ្រាម​
​តាម​​សេចក្តីរាយ​ការណ៍ដ​ដែល​បាន​ឲ្យដឹង​ថា​ កុមារ​ប្រមាណ​១៩៦.០០០​នាក់ ​ដែល​បានរ​ង​គ្រោះ​ដោយ​សារ​តែ​​ភ្លើងសង្រ្គាម​ បាន​មក​ដល់​ទឹក​ដីអាល្លឺម៉ង់ ហើយ​រដ្ឋា​ភិបាល​ទី​ក្រុង​ប៊ែក​ឡាំង​គឺ​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​សិក្សា​ដល់​កុមារ​ដែល​ជា​ជន​ភៀស​​ខ្លួន​ទាំង​នោះ​។ ​បើ​តាមមន្ត្រី​អប់រំ​អាល្លឺម៉ង់ ​លោក ​Brunhild Kurth ​បាន​ប្រាប់​ឲ្យដឹង​ថា ​រដ្ឋា​ភិបាល​អាល្លឺម៉ង់​បាន​ធ្វើ​ការ​បង្កើត​ថ្នាក់​ពិសេស​សម្រាប់​កុមារ​ជន​ភៀស​ខ្លួន​ចំនួនប្រមាណ​ ៨.២៦៥​ថ្នា​ក់​។ ​
​គួរ​បញ្ជាក់​ថា ​នៅ​ក្នុងឆ្នាំ២០១៥​នេះ ​អាល្លឺម៉ង់​ប៉ាន់ស្មាន​ថា ​មានជ​ន​ភៀស​ខ្លួន​ប្រមាណ​១​លាន​នាក់ ​បាន​មក​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​របស់ខ្លួន ដែល​​តួលេខ​នេះ​មាន​ចំនួន​ច្រើន​ជាងឆ្នាំ២០១៤ កន្លង​ទៅប្រមាណ​៥​ដង៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Channelnewsasia