​Jacqueline​ Chong​ បញ្ចប់​មិត្ត​ភាព​បន្ទាប់​ពីផ្ទុះសង្គ្រាម​មពាក្យ​សម្តី​ជា​មួយ​ Gregory ​Wong

​តារា​រួម​អាជីព J​acquelin​e​ Chongនិង​ Gregory Wong ​បា​នផ្ទុះ​សង្គ្រាម​ពាក្យ​សម្តី​ជាមួ​យ​គ្នា​តាមប្រព័ន្ធ​សង្គម​Facebook ​នា​ពេល​ថ្មីៗ​នេះ​។​សង្គ្រាម​​​ពាក្យ​សម្តី​របស់​តារា​ទាំង​ពីរ​ដួង​នេះ ចាប់​ផ្តើម​ដោយតារា​ប្រុស Gregory​ Wong ​មុន​នៅពេល​ដែល​គាត់​បាន​​បង្ហោះនៅ​លើគណនី ​សង្គម​Facebook​ របស់​គាត់​កាល​ពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ កន្លង​ទៅ​ដោយ​រិះគន់​ទៅ​លើ​សិល្បៈ ​ដោយ​មិន​មាន​ការ​គោរព​ទៅ​លើ​ខ្សែ​ភាពយន្ត ហុងកុង។​
​Jacqueline​ Chong​ បញ្ចប់​មិត្ត​ភាព​បន្ទាប់​ពីផ្ទុះសង្គ្រាម​មពាក្យ​សម្តី​ជា​មួយ​ Gregory ​Wong
Gregory ​បាន​និយាយ​ថា ​ប្រសិ​នបើអ្ន​ក​សម្តែងតែ​ខ្សែ​ភាពយន្ត ​មួយរឿង​ ចុះ​មេ្តច​ក៏​មិន​បង្ហាញ​អំពី​ចរិត​លក្ខណៈ​នៃ​ខ្សែភាពយន្ត ​ ចុះទម្រាំ​តែថត​ខ្សែ​យន្ត​ច្រើនទៀត​តើ​នឹង​ទៅ​ជាយ៉ាង​ណា?​ ​សូម​ឱ្យ​មាន​ការ​គោរព​ទៅ​លើ​ខ្សែ​ភាព​យន្ត​ហុងកុង​ផង​។​បន្ទាប់​​​ពីរ​ទៅ​បី​ម៉ោង​ក្រោយបន្ទាប់ពី​ តារា​ប្រុសរូ​ប​នេះ​និយាយ ស្រាប់​តែតារា​ស្រី Jacqueline Chong ​ក៏​បានបង្ហោះ​នូវពាក្យ​សម្តី​ថា ​“​ប្រសិនបើការងារ​មួយ​ដូច​គ្នា ​រវាង​អ្នក​និង​ខ្ញុំ​ហើយ​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ ​ចំពោះ​ការងារ​នោះ ខ្ញុំ​នឹងមិន​ឱ្យអ្នក​មាន​ការងារធ្វើ​ល្អ​ជាង​” ​នេះ​​ជាពាក្យ​ដែល ​តារា​ស្រី​ហុងកុង​រូប​នេះ​បង្ហោះ​តាម​គណនីរ​បស់​នាង​។​

​កំឡុង​ពេល​នៃ​ការ​សំភាសន៍​​ដល់អ្នក​យក​ពត៌​មា​ន J​acqueline Chong​ បាន​សម្រក​ទឹកភ្នែក​បង្ហាញ​ពី​ភាព​សោក​សៅ​ចំពោះ​រឿង​នេះ ​ហើយ​បាន​ប្រាប់​អ្នកយក​ពត៌មាន​ថា ​នឹង​មិន​មាន​មិត្តភាព​ត​ទៅ​ទៀត​ទេ ចាប់​ពី​ពេល​នេះតទៅ។ បន្ទាប់​ពី​ពត៌​មាន​នេះ​កើត​ឡើង ​Gregory  Wong ​បាន​និយាយ​សូមទោស​ទៅ​កាន់ ​Jacqueline ​Chong ​ផងដែរ​៕ ​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews