មិនគួរឲ្យជឿ! កូនប្រុស រង់ចាំអស់ ៨ឆ្នាំ ដើម្បីសងសឹកឪពុក រឿងកាដូ (មានវីដេអូ)

បរទេស៖ កាលពី៨ឆ្នាំមុន ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានឪពុក ជូនកាដូពិសេស នៅក្នុងថ្ងៃខួបកំណើត របស់ខ្លួន ដោយខ្លួនបានគិតថា វាគឺជាម៉ាស៊ីនហ្គេម Xbox ដែលខ្លួនចង់បាន ដោយសារតែឃើញ សំបកប្រអប់ ម៉ាស៊ីនហ្គេមនោះ ប៉ុន្តែបែរជាធ្វើឲ្យខ្លួន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយសារតែវា មិនមែនជាម៉ាស៊ីនហ្គេម Xbox។ ផ្ទុយទៅវិញ នៅក្នុងកាដូនោះ មានចានគោម ដ៏ធំមួយ រួមទាំង សោររថយន្ត ម៉ាក Honda Civic មួយគ្រឿង ទៀតផង។

មិនគួរឲ្យជឿ! កូនប្រុស រង់ចាំអស់ ៨ឆ្នាំ ដើម្បីសងសឹកឪពុក រឿងកាដូ (មានវីដេអូ)
រូបភាព កាលពី៨ឆ្នាំមុន របស់បុរសជាកូន

បើតាមសារភ្ជាប់មកជាមួយវីដេអូ ដែលបានបង្ហោះ ទៅលើគេហទំព័រ YouTube បានឲ្យដឹងថា «នៅពេលដែលខ្ញុំ កំពុងបើកប្រអប់កាដូ ខ្ញុំបានឃើញថា វាមិនមែនជា ម៉ាស៊ីនហ្គេម Xbox ឡើយ ប៉ុន្តែវាគឺជា សោររថយន្ត ម៉ាក Honda Civic។ ខ្ញុំក៏សប្បាយរីករាយ និងអរគុណ គាត់ខ្លាំងណាស់ សម្រាប់រថយន្តនោះ ប៉ុន្តែរហូតមកដល់ បច្ចុប្បន្ននេះ ខ្ញុំនៅតែអន់ចិត្ត បន្តិចបន្តួច ដោយសារតែ នៅក្នុងប្រអប់កាដូនោះ មិនមែនជា ម៉ាស៊ីនហ្គេម Xbox។ ក្រោយពេលដែលខ្ញុំ ទទួលបានកាដូ កូនសោររថយន្តរួច ខ្ញុំក៏បានទៅមើល នៅក្នុងក្លុបក្រោយ នៃរថយន្ត ដើម្បីរកមើល ក្រែងឃើញ ម៉ាស៊ីនហ្គេម Xbox នោះ ព្រោះខ្ញុំបានសន្មត់ថា ពួកគាត់បានទិញ ម៉ាស៊ីនហ្គេម Xbox មកហើយ ទើបមានប្រអប់របស់វា។ ក្រោយមកទៀត ទើបខ្ញុំបានដឹងថា ពួកគាត់បានទិញ តែសំបកប្រអប់ ម៉ាស៊ីនហ្គេម Xbox នោះ ពីលើគេហទំព័រ Ebay តែប៉ុណ្ណោះ។ ប៉ុន្មានខែក្រោយមក ខ្ញុំក៏បានទិញ ម៉ាស៊ីនហ្គេម Xbox ដោយខ្លួនឯង ផ្ទាល់តែម្តង»។

យ៉ាងណាមិញ អស់រយៈពេល ៨ឆ្នាំ ដែលបុរសរូបនេះ បានរង់ចាំឱកាសមកដល់ រហូតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ត្រូវនឹង ថ្ងៃបុណ្យូណូអែល បុរសរូបនេះ និងប្អូនប្រុស បានរៀបចំគំរោង ដើម្បីសងសឹង ទៅលើឪពុក របស់ខ្លួនវិញ តែម្តង។ «យើងបានសម្រេចចិត្តថា សងសឹកទៅលើគាត់វិញ យើងគួរតែធ្វើឲ្យទិដ្ឋភាព កាលពី៨ឆ្នាំមុន កើតឡើង ម្តងទៀត»។

មិនគួរឲ្យជឿ! កូនប្រុស រង់ចាំអស់ ៨ឆ្នាំ ដើម្បីសងសឹកឪពុក រឿងកាដូ (មានវីដេអូ)
បុរសជាឪពុក

ជាមួយគ្នានេះដែរ ទិដ្ឋភាពកាលពី ៨ឆ្នាំមុន ពិតជាបានកើតឡើងមែន ដោយបុរសជាឪពុក បានបើកកាដូ ឃើញប្រអប់ម៉ាស៊ីនហ្គេម Xbox ដែរ ប៉ុន្តែគាត់ហាក់បីដូចជា បានដឹងទៅហើយ ដោយសារគាត់ បាននឹកឃើញ ថ្ងៃដែលគាត់ ជូនកាដូ ទៅបុរសជាកូន កាលពី ៨ឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ បុរសជាឪ​ពុក មិនទទួលបានរថយន្ត ដូចដែលគាត់ធ្វើ ចំពោះកូនប្រុសគាត់ឡើយ ប៉ុន្តែគាត់ពិតជា ទទួលបាន ម៉ាស៊ីនហ្គេម Xbox ដែលគាត់ចង់បាន ពិតមែន ដោយវាត្រូវបានលាក់ នៅក្នុងក្លុបខាងក្រោយ នៃរថយន្ត ម៉ាក Honda Civic របស់កូនប្រុសគាត់៕

តោះ! ទៅទស្សនាទិដ្ឋភាពទាំងនោះ ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត