ថ្ងៃ​២៩​ធ្នូ​នេះ រៀបចំ​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​ស្ទឹងត្រែង ក្រោម​អធិបតីភាព​សម្តេច សខេង​

ភ្នំពេញ: នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នេះ សម្តេច​ក្រឡាហោម សខេង ឧ​ប​នា​​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​ស្ទឹងត្រែង​។​ ​លោក មុំ សារឿន អភិបាលរង​ខេត្តស្ទឹងត្រែង ត្រូវបាន​ព្រះករុណា​ព្រះ​
​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម ​សីហមុនី ត្រាស់បង្គាប់​តែងតាំង​​ជា​គណៈ​អភិបាល នៃ​អភិបាលខេត្ត​ស្ទឹងត្រែង ជំនួស​លោក កុល សំអុល ដែល​ត្រូវ​ផ្លាស់​ទៅ​បំរើការ​ងារ​នៅ​ក្រសួងមហាផ្ទៃ​។​

សូម​រម្លឹកថា អភិបាលខេត្ត​ព្រៃវែង ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ​។ នោះ​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា សុ​មេធី កូនប្រុស​ពៅ​របស់​សម្តេច ជា ស៊ីម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធានព្រឹទ្ធសភា ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​
​តែងតាំង​ជា​អភិបាលខេត្ត​ព្រៃវែង ជំនួស​លោក ហាស់ សារ៉េត ដែល​ត្រូវ​ចូលនិវត្តន៍​។ ព្រះរាជក្រឹត្យ តែងតាំង​លោក ជា សុ​មេធី ជា​អភិបាល​ខេត្តព្រៃវែង ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥៕​