ក្រុមការងារ​ចុះ​ដោះស្រាយ​ការបិទផ្លូវ​មាត់​ស្រះ​ទឹក នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ប្រជាជន ទទួលយក​ការដោះស្រាយ​ដោយ​ឈ្នះៗ​ទាំងអស់គ្នា​

តាកែវ: ទំនាស់​ការបិទផ្លូវ​នៅតាម​បណ្តោយ​មាត់​ស្រះ​សហគមន៍​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ព្រៃ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​មានការ​ទំនាស់​បិទផ្លូវ​អស់​ជាច្រើន​ខែ​មក ហើយ​នោះ ឥឡូវ ការដោះស្រាយ​បានបញ្ចប់​ហើយ ដោយ​ភាគី​បិទផ្លូវ​បាន​យល់ព្រម​បើកផ្លូវ​មាត់​ស្រះ​មកវិញ និង​ភាគី​ដើមចោទ ទទួលយក​ការដក​ពាក្យបណ្តឹង ឈប់​ប្តឹងផ្តល់​តទៅទៀត​។​
​    ​
​ការដោះស្រាយ​នេះ​ស្ថិតក្រោម​វត្តមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បាន​ចុះ​ដោះស្រាយ និង​សម្របសម្រួល កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥​។​
​    ​
​ការ​ទំនាស់​បិទមាត់​ស្រះ​ទឹក​ខាងលើនេះ គឺ​កើតមាន​តាំងពី​រដូវប្រាំង​កន្លង​ទៅមក​ម្លេះ រហូតមកដល់​ពេលនេះ គឺមាន​រយៈពេល​ជាច្រើន​ខែ​មកហើយ ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ មានឈ្មោះ ខាត់ មួន អាយុ ៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ គី ម៉ាច អាយុ ៤៦​ឆ្នាំ បាន​បិទមាត់​ស្រះ​សហគមន៍​ផ្នែក​ខាងកើត បន្ទាប់ពី​បាន​ស្តារឡើងវិញ​រួចរាល់​។ ការបិទផ្លូវ​នេះ គ្រួសារ​ខាងលើ​យល់ថា ជាប់មាត់​ស្រះ​ប៉ែក​ខាងកើត ជា​ចំណី​ដី​ផ្លូវ​របស់​ពួកគាត់​។ ដើមបណ្តឹង​សុំអោយ​បើកផ្លូវ មានឈ្មោះ ខាត់ ផល ភេទ ស្រី អាយុ​៣៥​ឆ្នាំ តំណាង អោយ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ជុំវិញ​ស្រះ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង បាន​និយាយថា នៅពេល​ចុះ​ដោះស្រាយ​នោះ លោក​ក៏បាន​សម្របសម្រួល​រវាង​ចុង​បណ្តឹង និង​ដើមបណ្តឹង បន្ទាប់មក​ភាគី​ចុង​បណ្តឹង បាន​យល់ព្រម​បើករបង ដែល​បិទ​នោះ​ចេញ​វិញ ជា​ស្ថាពរ ដោយ​ភាគី​ដើមបណ្តឹង​សុំ​ណូ​ម​ពរ​អោយ​ភាគី​ចុង​បណ្តឹង​ទុក​ផ្លូវ​ទទឹង បណ្តោយ​មាត់​ស្រះ​ទំហំ ២​ម៉ែត្រ ដើម្បី អោយ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ឆ្លងកាត់​ទៅមក​បាន​។ សំណូមពរ​ពី​ដើមបណ្តឹង គឺ​ភាគី​ចុង​បណ្តឹង យល់ព្រម​ទុក​ផ្លូវ​មាត់​ស្រះ ទទឹង ២​ម៉ែត្រ សំរាប់​អ្នកភូមិ​ដើរ ទៅមក​តាម​សំណូមពរ​។​
​    ​
​លោក ខេង រ៉ា បាន​បញ្ជាក់ថា ចំពោះ​ការដោះស្រាយ​នេះ ភាគី​ទាំងពីរ​យល់ព្រម​យក​នៅ​ភាព​ឈ្នះៗ ទាំងអស់គ្នា ទោះបី​កន្លងមក ភាគី​ទាំងពីរ មើលមុខ​គ្នា​មិន​ត្រង់ ដោយសារ​ការបិទផ្លូវ​នេះ ប៉ុន្តែ​ពេលនេះ គាត់​យល់ព្រម​បញ្ចប់រឿង ហើយ​ដើមបណ្តឹង​យល់ព្រម​ទៅ​ដក​ពាក្យបណ្តឹង​មកវិញ​។​
​    ​
​លោក ខេង រ៉ា បាន​បញ្ជាក់ថា រឿងរ៉ាវ​ខាងលើ គឺ​ភាគី​ទាំងពីរ បាន​ប្តឹងផ្តល់​គ្នា​អស់​ជាច្រើន​ខែ មកហើយ​តាំងពីរ​ភូមិ ឃុំ ស្រុក និង​ចុងក្រោយ​ស្រុក មាន​គំរោង បញ្ជូន​សុំ​ណុំ​រឿង​ទៅ​សាលា​ខេត្តតាកែវ បន្តទៀត​។ ប៉ុន្តែ​ឥឡូវ ការដោះស្រាយ​នេះ បានបញ្ចប់ ហើយ​ពួកគាត់​បាននាំគ្នា​ទៅ​ដក​ពាក្យបណ្តឹង​មកវិញ​៕H/S

ក្រុមការងារ​ចុះ​ដោះស្រាយ​ការបិទផ្លូវ​មាត់​ស្រះ​ទឹក នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ប្រជាជន ទទួលយក​ការដោះស្រាយ​ដោយ​ឈ្នះៗ​ទាំងអស់គ្នា​

ក្រុមការងារ​ចុះ​ដោះស្រាយ​ការបិទផ្លូវ​មាត់​ស្រះ​ទឹក នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ប្រជាជន ទទួលយក​ការដោះស្រាយ​ដោយ​ឈ្នះៗ​ទាំងអស់គ្នា​

ក្រុមការងារ​ចុះ​ដោះស្រាយ​ការបិទផ្លូវ​មាត់​ស្រះ​ទឹក នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ប្រជាជន ទទួលយក​ការដោះស្រាយ​ដោយ​ឈ្នះៗ​ទាំងអស់គ្នា​

ក្រុមការងារ​ចុះ​ដោះស្រាយ​ការបិទផ្លូវ​មាត់​ស្រះ​ទឹក នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ប្រជាជន ទទួលយក​ការដោះស្រាយ​ដោយ​ឈ្នះៗ​ទាំងអស់គ្នា​

 លោក​ខេង រ៉ា ចុះ​ដោះស្រាយ​ទំនាស់​បិទផ្លូវ​មាត់​ស្រះ​ទឹក ទទួលបាន​ជោគជ័យ​(រូបៈ

​ច័ន្ទ​គារ​)