យុវជន​ពីរ​នាក់ បាន​ស្លាប់ ដោយសារ​រថយន្ត​កុងតឺន័រ​បុក និង​កិន​ពីលើ នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ: យុវជន​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ​ម​បំផុត ដោយសារ​រថយន្ត​កុងតឺន័រ ១​គ្រឿង បាន​បើក​បុក​ម៉ូតូ ១​គ្រឿង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង និង​កិន​ពីលើ ហើយ​អូស​មនុស្ស និង​ម៉ូតូ គាប​ជាប់​រថយន្ត​កុងតឺន័រ ចម្ងាយ​ប្រមាណ​ជាង ៥០​ម៉ែត្រ​។  យុវជន​ទាំងពីរ​នាក់​នោះ ជា​បុគ្គលិក​ក្រុមហ៊ុន ជីបម៉ុង​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥  ជិត​សាលារៀន​បឋម កៅស៊ូ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺមាន​រថយន្ត កុងតឺន័រ មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ផ្ទែ​មេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 3C 9080 ដោយ​អ្នកបើកបរ ក្នុងទិសដៅ​ពី​ភ្នំពេញ ទៅ​ចូលមក​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ទៅបុក​ជាមួយ​ម៉ូតូ​១ គ្រឿង  ម៉ាក​ហុងដា​ឌ្រី​ម​សង សេរ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ​ព្រះសីហនុ 1D.0787 ក្នុងទិសដៅ​ប​ញ្ជ្រា​សទិស​គ្នា ដោយ​រថយន្ត​កុង​តឺ​នោះ បាន​បុក​ម៉ូតូ ១​គ្រឿង ចំ​ពីមុខ និង​កិន​ពីលើ​មនុស្ស​ចំនួន ២​នាក់ ហើយ​អូស​ជាច្រើន​ត្រឡប់ បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង​។ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ មិនទាន់​ស្គាល់​អត្តសញ្ញាណ  (​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​)​។​

​តែ​យ៉ាងណាក៏ដោយ សម្រាប់​អ្នកស្លាប់ ចំនួន ២​នាក់ ត្រូវបាន​រថយន្ត​នគរបាល​ចរាចរណ៍ ដឹកយក​សាក​សព្វ​ទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​រងចាំ​បងប្អូន ទទួល​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​កុងតឺន័រ និង​ម៉ូតូ ដែល​ខូចខាត​ទាំងស្រុង​នោះ ត្រូវបាន​នគរ​បាលច​រាច​រណ៍ ខេត្ត​ព្រះសីហនុ យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​H/S