អតីត​សិស្ស កៀរគ​ថវិកា​ជួសជុល​អគារសិក្សា និង​សមិទ្ធផល​វិទ្យាល័យ សម្តេចឪ​

បន្ទាយមានជ័យ: អតីត​សិស្ស​មួយចំនួន ធ្លាប់​សិក្សា​រៀនសូត្រ នៅ​វិទ្យាល័យ​សម្តេចឪ ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ស្រុះស្រួល​គ្នា រៃអង្គាស​ជា​ថវិកា និង​សម្ភារ​:​ទៅ​ជួសជុល​ឡើងវិញ​នូវ​អាគារ​សិក្សា ១​ខ្នង និង​កសាង​សមិទ្ធផល​នានា នៅ​សាលា​នេះ​។ សមិទ្ធផល​នោះ ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ កាលពី​ថ្ងៃទី​២៧​ធ្នូ ឆ្នាំ​២០១៥​។​
 
​លោក គឹម ស្រួយ នាយក​វិទ្យាល័យ​សម្តេចឪ និយាយថា ក្នុង​បំណង និង​អភិវឌ្ឍន៍​សាលា លោក​ឧ​ត្ត​ម​សេនីយ៍ ឡាយ គឹម​លី នាយករង​ខុទ្ទកាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ព្រមទាំង​សប្បុរសជន​ជា​អតីត​សិស្ស​វិទ្យាល័យ សម្តេចឪ បាន​រៃអង្គាស​ថវិកា និង​សម្ភារ​:​ជួយ​ជួសជុល​អាគារ​សិក្សា ១​ខ្នង មាន ៦​បន្ទប់ ដែល​ល្អ​ស្អាត​ដាច់​គេ ក្នុង​សាលា​មាន​ប្លង់រឹង និង​មាន​ទំហំ ៦៧.៤៧៨ ហិច​តា ដែល​បង្កើត​តាំងពី​ឆ្នាំ​១៩៦២​។

​ក្រៅពីនោះ ក្រុម​អតីត​សិស្ស​វិទ្យាល័យ សម្តេចឪ ក៏បាន​ជួយ​បំពាក់គ្រឿងសង្ហារឹម កសាង​បង្គន់​អនាម័យ ១​ខ្នង សួនច្បារ និង​រៀប​ការ៉ូ​ការ៉ូឡា ដោយ​ចំណាយ​ថវិកា​សរុប ៤១.២៨០ ដុល្លារ​។ លោក​និយាយ​បន្តថា ប​ច្ច​ប្បន្ន សាលា​មាន​សាស្ត្រាចារ្យ ៩៩​នាក់ សិស្ស ១.៦៥៧ នាក់ ស្មើ ៣៥ ថ្នាក់ ចាប់ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២​។​
   
​លោក ឡាយ គឹម​លី តំណាង​អតីត​សិស្ស​វិទ្យាល័យ​សម្តេចឪ និង​សប្បុរសជន បាន​រំលឹក​ពី​គុ​ណូ​ប​ក្ការ​:​របស់​លោកគ្រូ​អ្នកគ្រូ និង​ចាត់ទុកជា​ឪពុកម្តាយ​ទី​២ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី ក្នុងការ​បង្រៀន និង​អប់រំ​ប្រដៅ​ខ្លួន​លោក និង​សិស្សានុសិស្ស​ទាំងឡាយ រហូត​បាន​ចេះដឹង មានការ​ងារ មាន​របរ និង​មាន​មុខងារ​រៀងៗ​ខ្លួន​ដ៏​ភ្លឺស្វាង​រុងរឿង​។​
 
​លោក ឡាយ គឹម​លី បាន​សម្តែង​សេចក្តី​ដឹង​ប្រកបដោយ​កតញ្ញូតាធម៌ ចំពោះ​លោកគ្រូ​អ្នកគ្រូ​ទាំងឡាយ និង​ថ្លែងអំណរគុណ​ចំពោះ​អតីត​សិស្ស​សប្បុរសជន ដែល​បរិច្ចាគ​ធនធាន​។​
 
​ចំណែក​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ​ដល់​អតីត​សិស្ស ដែល​ដឹកនាំ​ដោយ​លោក ឡាយ គឹម​លី លោក កៅ ថាច ក្នុងការ​កៀរគ​ថវិកា ជួយ​ជួសជុល កសាង​អភិវឌ្ឍន៍​សមិទ្ធផល​ក្នុង​សាលា​នេះ​។​
 
​លោក គោ​ស៊ុំ សារឿ​ត ថ្លែងបន្តថា សមិទ្ធផល​នេះ នឹង​រួមចំណែក​សំខាន់​ដល់​វិស័យ​អប់រំ ដែលជា​វិស័យ​គន្លឹះ​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​។ លោក​អំពាវនាវ​អោយ​អ្នកទទួលផល​នេះ ជំរុញ​កូនចៅ អោយ​ខំរៀន​សូត្រ និង​ជួយ​ថែទាំ ដើម្បី​ប្រើប្រាស់​បានយូរ​។​
   
​ក្នុងឱកាស​នោះ មន្ត្រី​បានផ្តល់​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជូន​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​គ្រូបង្រៀន ដែល​បាន​ចូលនិវត្តន៍ ជូន​អង្គភាព​សាលា កង់​ជូន​សិស្ស​ក្រីក្រ និង​ជួយ​សិស្ស​រៀន​ឲ្យ​រៀន​កុំ​ព្យួរ​ទ័​រ ព្រមទាំង​ផ្តល់​អំណោយ​ដល់​យុវជន​កាកបាទក្រហម​ផងដែរ​៕H/S

អតីត​សិស្ស កៀរគ​ថវិកា​ជួសជុល​អគារសិក្សា និង​សមិទ្ធផល​វិទ្យាល័យ សម្តេចឪ​

អតីត​សិស្ស កៀរគ​ថវិកា​ជួសជុល​អគារសិក្សា និង​សមិទ្ធផល​វិទ្យាល័យ សម្តេចឪ​

អតីត​សិស្ស កៀរគ​ថវិកា​ជួសជុល​អគារសិក្សា និង​សមិទ្ធផល​វិទ្យាល័យ សម្តេចឪ​

អតីត​សិស្ស កៀរគ​ថវិកា​ជួសជុល​អគារសិក្សា និង​សមិទ្ធផល​វិទ្យាល័យ សម្តេចឪ​

អតីត​សិស្ស កៀរគ​ថវិកា​ជួសជុល​អគារសិក្សា និង​សមិទ្ធផល​វិទ្យាល័យ សម្តេចឪ​