បុរស​ម្នាក់​​​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ដួល​ខ្លួន​ឯង​របួស​ធ្ងន់​នៅ​ស្រុក​ព្រៃ​នប់​

ខេត្ត​ព្រះ​សីហនុ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ដួល​បោក​ក្បាល​ខ្លួន​ឯង​ កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ធ្នូ នេះ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់។

ជន​រង​គ្រោះ​ឈ្មោះ​សំ​ សុខ​និត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​អូ​តា​សេក​ ឃុំ​អូ​ឧក​ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ជិះ​ម៉ូតូ​ម៉ាក Citi សង់កូរ៉េ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​ប៉ូលិស​បញ្ជូន​ទៅ​សង្គ្រោះ​៕