​អ៊ីរ៉ង់​ស្តីបន្ទោស​បណ្តា​ប្រទេស​មូស្លីម​ពាក់ព័ន្ធ​រឿង​ផ្ទុះអាវុធ​

​អ៊ីរ៉ង់​៖​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន រូ​ហា​នី​បាន​ស្តីបន្ទោស​ទៅដល់​បណ្តា​ប្រទេស​មូស្លីម​មួយចំនួន​ចំពោះ​ការវាយប្រហារ​ទៅដល់​ប្រជាជន​ស៊ី​អ៊ី​ត​នៅក្នុង​ប្រទេស​យេ​ម៉ែន​ហើយ​និង​ការបំពាក់​អាវុធ​ទៅដល់​ក្រុម​ជ្រុលនិយម​ក្នុងប្រទេស​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ី​រី​។ 

​លោក​ប្រធានាធិបតី​ថ្លែង​បែបនេះ​ធ្វើឡើង​នៅឯ​កិច្ចប្រជុំ​រួបរួម​អ៊ីស្លាម​អន្តរជាតិ​លើក​ទី ២៩ នៅក្នុង​ទីក្រុង​តេ​ហេ​រ៉ង កាលពី​ថ្ងៃ​ម្សិលមិញ​។ លោក​ប្រធានាធិបតី ហាសាន​រូ​ហា​នី​បាន​សង្កត់ធ្ងន់ ថា​មានតែ​ប្រទេស​អ៊ីស្រាអែល​ទេ​ដែល នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការបំផ្លាញ​ស៊ី​រី​៕

​អ៊ីរ៉ង់​ស្តីបន្ទោស​បណ្តា​ប្រទេស​មូស្លីម​ពាក់ព័ន្ធ​រឿង​ផ្ទុះអាវុធ​