​រថយន្ត​ដឹក​ទឹកកក​បុក​រថយន្ត​ដឹក​កម្មករ​ស្លាប់ និង​របួស​ជាង​២០​នាក់​

​រាជធានី​ភ្នំពេញ​៖​កម្មការិនី​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​២៣​នាក់​ផ្សេងទៀត​រងរបួស​ស្រាល​ដោយសារ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង បាន​បើក​យ៉ាង​លឿន ហើយ​ជ្រុល​បុក​រថយន្ត​ដឹក​ក្រុមកម្មករ​កាត់ដេរ​មួយគ្រឿង នៅ​ពីមុខ​បណ្តាល​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​លើផ្លូវ​អូ​ឌឹ​មក​ប់​ស្រូវ ភូមិ​ជ្រុ​ក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈ​រថយន្ត​ដឹក​កម្មករ​កំពុងធ្វើដំណើ​រ​តាមផ្លូវ ស្រាប់តែ​រថយន្ត​ដឹក​ទឹកកក មក​បុក​ពីក្រោយ​បណ្តាល​កម្មការិនី​ម្នាក់​ធ្លាក់​ពីលើ​រថយន្ត ក៏ត្រូវ​រថយន្ត​បង្ក​កិន​បែកក្បាល​ស្លាម​ភ្លាមៗ​តែម្តង​។ ដោយឡែក​កម្មការិនី​ផ្សេងទៀត បាន​ធ្លាក់​មកក្រោម និង​ប៉ះទង្គិច​ជាមួយ​រថយន្ត​រងរបួស​ធ្ងន់​ស្រាល ចំនួន​២៣​នាក់ ។​

​នារី​រងគ្រោះ​ឈ្មោះ​ហ៊ឹម ផល្លា​អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ម្តិ​ញ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ ៕