​កាមរី​បា​ឡែ​ន​ពន្លះ​រនាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៧​ផ្ទាំង គ្រា​ដែល​ម្ចាស់​អះអាងថា​មាន​ខ្មោចលង​

​រាជធានី​ភ្នំពេញ​៖បុរស​ម្នា​ក់បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បោះពួយ​បុករ​នាំ​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​៧​ផ្ទាំង តែ​ម្ចាស់​រថយន្ត​បង្ក​បាន​អះអាងថា ដោយសារតែ​ខ្មោចលង​គាត់​។ គ្រោះថ្នាក់​ចរាចរណ៍ នេះ​កើតឡើង​នៅ​ម៉ោង​៤ និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅត្រង់​មុខ​ក្រុមហ៊ុន Mobitel ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

​បុរស​ដែលជា​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់ថា មុន​កើតហេតុ​គាត់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នុំពេញ 2AD-2809 តែម្នាក់ឯង ចេញពី​មាត់ទន្លេ​ដោយ​បើក​តាមផ្លូវ​ព្រះសីហនុ ហើយ​ពេល​បើក​មកដល់​មុខ​ក្រុមហ៊ុន Mobitel គាត់​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង​នៅ​ពីមុខ​រថយន្ត​គាត់ ពេលនោះ​ធ្វើ​ឲ្យ​គាត់​ខំ​បើករថយន្ត​គេច​ពី​បុរស​ដែល​ជិះ​ម៉ូតូ​ធំ​នោះ ព្រោះ​ខ្លាច​បុក​ស្រាប់តែ​ទៅបុក​រនាំង​ដែក ដាក់​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​៧​ផ្ទាំង និង​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ តែ​បុរស​ជា​ម្ចាស់​រថយន្ត​ពុំមាន​រងរបួស​នោះទេ ។​

​ភ្លាមៗ​បុរស​នោះ បាន​ចុះ​ពីលើ​រថយន្ត​ដើរ​ជុំវិញ​រថយន្ត​ទៅវិញទៅមក ជាច្រើន​ជុំ​ធ្វើ​ឲ្យ​សន្តិសុខ​ដែល​យាម​នៅ​ជិត​នោះ​ឆ្ងល់​ក៏បាន​ដើរមក​សួរ​បុរស​នោះ​ថា «​បងរ​កអី​បាន​ដើរ​នៅ​ជុំវិញ​រថយន្ត​» ស្រាប់តែ​បុរស​ដែលជា​ម្ចាស់​រថយន្ត​បាន​ប្រាប់​ទៅ​សន្តិសុខ​វិញ​ថា «​បង​មាន​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​ធំ​ដែល​ខ្ញុំ​បុក​អំបាញ់មិញ​ទៅណា​ហើយ​» តែ​សន្តិសុខ ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ទៅ​បុរស​ជា​ម្ចាស់​រថយន្ត​ថា «​បង​ពុំបាន​បុក​មនុស្ស​ទេ គឺ​បង​បើក​បុក​រនាំង​ដែក​តើ​?» តែ​បុរស​ជា​ម្ចាស់​រថយន្ត​នៅតែ​និយាយថា គាត់​ពិតជា​បាន​បុក​ម៉ូតូ​មែន​តែ​ត្រង់​កន្លែង​នេះ​។​

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា កាលពី​ជាង​១​ខែ​មុន មាន​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿ​ទៅបុក​រនាំង​ដែក​នៅ​កន្លែង​នេះ បណ្តាល​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ នៅ​កន្លែង​ដែល​បុរស​បើករថយន្ត​ទៅបុក​និង​រនាំង​ដែក​នេះដែរ ទើប​ធ្វើ​ឲ្យ​អ្នក​ដែល​បានដឹង​ពី​កន្លែង​នេះ បាន​និយាយថា បុរស​ម្ចាស់​រថយន្ត​ដែល​បើក​បុក​រនាំង​ដែក​នេះ ពិតជា​ខ្មោច​បុរស​ដែល​ជិះ​ម៉ូតូ​បុក​ដួល​ស្លាប់​នេះ​លង​។ ប៉ុន្តែ​ទោះបីយ៉ាងណា​នេះ​គ្រាន់តែ​ជា​លើកឡើង​របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។​

​ជា​ចុងក្រោយ ទោះបី​បុរស​ដែល​បើករថយន្ត​ទៅបុក​រនាំង​ដែក​បណ្តាល​ឲ្យ​បាក់​ដោយសារ​ខ្មោចលង​ក៏ដោយ ក៏​រថយន្ត​ត្រូវបាន​ខាង​សមត្ថកិច្ច ជំនាញ​ចុះមក​វាស់វែង​និង​ស្ទូច​យកទៅ​រក្សារ​ទុក​ដើម្បី​រង់ចាំ​ម្ចាស់​ដោះស្រាយ​សង​សំណង​ដែរ​៕

​កាមរី​បា​ឡែ​ន​ពន្លះ​រនាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៧​ផ្ទាំង គ្រា​ដែល​ម្ចាស់​អះអាងថា​មាន​ខ្មោចលង​
​កាមរី​បា​ឡែ​ន​ពន្លះ​រនាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៧​ផ្ទាំង គ្រា​ដែល​ម្ចាស់​អះអាងថា​មាន​ខ្មោចលង​
​កាមរី​បា​ឡែ​ន​ពន្លះ​រនាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៧​ផ្ទាំង គ្រា​ដែល​ម្ចាស់​អះអាងថា​មាន​ខ្មោចលង​