​រថយន្ត​កូ​រូ​ឡា បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ព្យាយាម​វ៉ា​រ៉ឺម៉ក​កង់​បី ជ្រុល​ចូល​ម្ខាង​ផ្លូវ​ក៏ត្រូវ​រថយន្ត​កូ​រូ​ឡា​បុក​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៤០​នាទី យប់​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី នៅមុខ​ភោជនីយដ្ឋាន​សាម​តូ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ប៊ុន ថៃ អាយុ​២៥ ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ មាន​ទី លំនៅ​ភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ 

​តាម​ប្រភពព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​គុប​មូល សណ្តោង​រ៉ឺម៉ក​បើតាម​ប​ណ្តោ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ព្យាយាម​បើក​វ៉ា ម៉ូតូ​កង់​បី ក៏​ជ្រុល​ចូល​ទៅខាង​ផ្លូវ​រថយន្ត​កូ​រូ​ឡា ដែល​បើ​ទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាក​ឲ្យ​បុក​ចំ​ពេញទំហឹង ប៉ើង​ទាំង​មនុស្ស និង​រ៉ឺម៉ក​ម៉ូតូ បណ្តាលអោយ បោក​ក្បាល​ទៅនឹង​ថ្នល់​បាក់ក​ស្លាប់​នៅ​នៅនឹងកន្លែង បន្ទាប់ពី​រថយន្តបុក​រួច អ្នកបើកបរ​បាន​រត់​ពី​កន្លែងកើតហេតុ បន្សល់ទុក​តែ​ឪពុកម្តាយ និង​ប្អូនស្រី​នៅ​ទីនោះ​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់​វេ​ង នាំយក​រថយន្ត និង​រ៉ឺម៉ក​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ ចំណែក​សព​ប៉ូលិស​ធ្វើ​លិខិតស្នាម​ប្រគល់អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុ​ល​កំណើត​៕

​រថយន្ត​កូ​រូ​ឡា បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​