​ហាយ​លែ​ន​ឌ័​របុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ របួស​ម្នាក់​នៅមុខ​វត្ត​ស្ទឹងមានជ័យ​

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រង​ប​រួស​ស្រាល​ដោយសារ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​១​គ្រឿង​បុក​ពីក្រោយ​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​ពេញទំហឹង ហើយ​ប៉ើង​ម៉ូតូ​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​គប់​ជ្រុង​១​គ្រឿង​ទៀត ចំណែក​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៨ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​វត្ត​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ប្រភព​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហាយ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ​១​គ្រឿង​បើកបរ​តាម​បណ្ដោយ​វិថី​ព្រះ​មុនី​រ៉េត ពី​លិចទៅ​កើត ខណៈ​មកដល់​មុខ​វត្ត​ស្ទឹងមានជ័យ​បម្រុង​នឹង​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក៏​ជ្រុល​បុក​ពីក្រោយ​ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-8668 ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​មួយ​រំពេច ចំណែក​ម៉ូតូ​បាន​ប៉ើង​ទៅបុក​ម៉ូតូ​គប់​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-3605 មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​ម៉ូតូ​នោះ​ដួល អ្នកបើកបរ​រងរបួស​ស្រាល ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង ព្រមទាំង​ស្វែងរក​ទំនាក់ទំនង​ទៅ​គ្រួសារ​ជនរងគ្រោះ​ដើម្បី​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

​ហាយ​លែ​ន​ឌ័​របុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ របួស​ម្នាក់​នៅមុខ​វត្ត​ស្ទឹងមានជ័យ​