ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​៤​កន្លែង ឃាត់ខ្លួន​៤​នាក់ និង​រឹបអូស​វត្ថុ​តាង​១៣៩០​គ្រាប់

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ នៅ​ស្រុក​កំ​រៀង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទី​តាំង​​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​៤​កន្លែង​ជា​បន្តបន្ទាប់  ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ  ត្រូវ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ តែ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅ​ឡើយ​ទេ និង​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ា​ម៉ា​) បាន​ចំនួន​ជាង​១៣៩០​គ្រាប់ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ​ជន​សង្ស័យ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ។