Van Gaal ថា​គ្មាន​មូលហេតុ​ណា​ត្រូវ​លា​ឈប់​ពី Man Utd នោះ​ទេ

Van Gaal ថា​គ្មាន​មូលហេតុ​ណា​ត្រូវ​លា​ឈប់​ពី Man Utd នោះ​ទេ

គ្រូ​បង្វឹក Manchester United លោក Louis van Gaal បាន​និយាយ​ថា​​លោក​​នឹង​មិន​លា​ឈប់​ពី​តួនាទី​នោះ​ទេ បើ​ទោះ​ជា​ដឹកនាំ​ក្រុម​បាន​ត្រឹម១​ពិន្ទុ​ក្នុង​ការ​ប្រកួត​ទល់​នឹង Chelsea ​ក៏​ដោយ។

 

United មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​នៅ​ឡើយ​ក្នុង​៨​ប្រកួត​ចុងក្រោយ (គ្រប់ពាន​រង្វាន់) ដែល​កំណត់ត្រា​នេះ​កើត​ឡើង​ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩០ ​ធ្វើ​ឲ្យ​ម្ចាស់​ជើងឯក Premier league ២០​សម័យ​មាន​គំលាត​៥​ពិន្ទុ​ពី​ក្រុម​លេខ​៤។

 

Van Gaal ថា​គ្មាន​មូលហេតុ​ណា​ត្រូវ​លា​ឈប់​ពី Man Utd នោះ​ទេ

 

ក្នុង​ការ​ប្រកួត​យប់​មិញ​នេះ Man Utd បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ទល់​នឹង Chelsea ដោយ​កីឡាករ​អ្នកនាំ​លេង Juan Mata និង Anthony Martial មាន​ឱកាស​ស៊ុត​ច្បាស់​ៗ​២ដង​ តែ​ត្រូវ​បុក​បង្គោល​ទី។

 

Van Gaal បាន​និយាយ​ថា៖ “នៅ​ពេល​ដែល​កីឡាករ​បង្ហាញ​ទម្រង់​លេង​ល្អ​ និង​​ដាក់​សម្ពាធ​គូ​ប្រកួត​បែប​នេះ គ្មាន​ហេតុផល​អ្វី​ដែល​គ្រូ​បង្វឹក​ត្រូវ​លា​ឈប់ រត់​ចោល​ក្រុម​នោះ​ទេ។ បរិស្ថាន​ជុំវិញ រួម​ទាំង​អ្នក​ទាំង​អស់​គ្នា (​អ្នកសារព័ត៌មាន) គឺជា​អ្នក​រួម​ចំណែក​ធ្វើ​ឲ្យ​ស្ថានភាព​តាន​តឹង​ដូច្នេះ”។

 

គ្រូ​បង្វឹកវ័យ​៦៤ឆ្នាំ បាន​បន្ថែមថា៖ “កីឡាករ​ទាំង​អស់​មាន​ឆន្ទៈ​នឹង​ប្រយុទ្ធ​គ្រប់​ជំហាន។ អ្នក​ចាត់ការ​ក៏​មាន​ឆន្ទៈ​នឹង​ប្រយុទ្ធ។ ចំណែក​សមាជិក​បុគ្គលិក​ក៏​ដូច​គ្នា ហើយ​ក្រុម​ប្រឹក្សាភិបាល​ក្លឹប​មាន​ទំនុក​ចិត្ត​លើ​បុគ្គលិក​ និង​អ្នក​ចាត់ការ”។

 

គេ​សង្កេត​ឃើញ​ថា​កាល​ពី​ពេល​ថ្មីៗ គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​បាន​ដើរ​ចេញ​ពី​សន្និសីទ​កាសែត ក្រោយ​ផ្ទុះ កំហឹង រិះគន់​ចំពោះ​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ពីរឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​រូប​លោកចេញ​ពីតំណែង បន្ទាប់​ពី​ដឹកនាំ​ក្រុម​ចាញ់ Stoke ០-២៕

 

ចុចអាន៖ Louis van Gaal អាច​​សុំ​លា​ឈប់​​ពី Man Utd ដោយ​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc