Paul Scholes និយាយ​​បាញ់​​អ្នក​​លក់​កន្សែង​ Mourinho នៅ​ Old Trafford


Paul Scholes និយាយ​​បាញ់​​អ្នក​​លក់​កន្សែង​ Mourinho នៅ​ Old Trafford

Paul Scholes វីរបុរស​ក្រុម​ Manchester United បាន​​ឆ្លើយ​តប​ទៅ​អ្នក​​ដែល​លក់​កន្សែង​ Jose Mourinho ​នៅ​ក្រៅ​​កីឡដ្ឋាន​ Old Trafford​​ ​មុន​ការ​ប្រកួត​ទល់​នឹង​ Chelsea កាល​ពី​យប់​មិញ។

 

Paul Scholes និយាយ​​បាញ់​​អ្នក​​លក់​កន្សែង​ Mourinho នៅ​ Old Trafford

 

​​មុន​ការ​ប្រកួត​យប់​មិញ​ គេ​ឃើញ​មាន​​ការ​លក់​​កន្សែង​​​មាន​មុខ​អតីត​អ្នកចាត់ការ​រហស្សនាម​ “Special One” ជាមួយ​នឹង​ឈ្មោះ និង​ឡូហ្គោ​ក្លិប​ Man Utd នៅ​ក្រៅ​កីឡដ្ឋាន​ Old Trafford ខណៈ​ដែល​អ្នកគាំទ្រ​​ Man Utd មួយ​ចំនួន​បាន​ទិញ​ពាក់។

 

អតីត​ខ្សែ​បម្រើ​ឆ្នើម​ Scholes បាន​និយាយ​ថា៖ “ខ្ញុំ​មិន​​ប្រាកដ​ថា ​តើ​មនុស្ស​​ល្ងង់ខ្លៅ​ទាំង​អស់​នោះ កំពុង​តែ​ធ្វើ​អ្វី​ទេ”។

 

Paul Scholes និយាយ​​បាញ់​​អ្នក​​លក់​កន្សែង​ Mourinho នៅ​ Old Trafford

 

អ្នកគាំទ្រ​ក្រុម​ Man Utd ជា​ច្រើន​ ចង់​​បាន​ Mourinho ជំនួស​តំណែង​​​អ្នកចាត់ការ​ Louis van Gaal ​នៅ​ Old Trafford។ រីឯ​​ភ្នាក់​ងារ​របស់​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ លោក​ Jorge Mendes ​ជឿ​ថា Mourinho នឹង​មាន​ការងារ​ធ្វើ​វិញ ក្រោយ​​ត្រឡប់​​ពី​វិស្សមកាល។

 

លោក​ Mendes បាន​ប្រាប់​ដល់​ Sky Sports ថា៖ “ឥឡូវ​ Mourinho ​កំពុង​នៅ​ប្រទេស​ប្រេស៊ីល។ យើង​នឹង​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ ពេល​គាត់​ត្រឡប់​មក​វិញ។ Jose ​ត្រូវ​តែ​មាន​អារម្មណ៍​សុខ​ស្រួល ព្រោះ​គាត់​​ជា​អ្នកចាត់ការ​លេខ១​លើ​លោក”៕

 

-ចុចអាន៖ Matic បាល់​ដាច់​យ៉ាង​ល្អ​តែ​ស៊ុត​បាញ់​ចាប ធ្វើ​ឲ្យ​អ្នក​គាំទ្រ Chelsea ខក​ចិត្ត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖​ mirror