លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​

កាលពី​ចុងខែ​តុលា​កន្លងទៅនេះ តារាចម្រៀង លី អុីវ៉ា​ធី​ណា បាន​ប្រាប់ថា នាង​មាន​គម្រោង​ឡើង​យន្តហោះ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​មួយខែ នៅក្នុង​ខែធ្នូ ចុងឆ្នាំ ២០១៥ នេះ ។ នាង​ក៏មាន​បំណង​ចង់ឃើញ​មុខមាត់​ពិត​បុរស​អាណិកជន​ខ្មែរ រស់នៅ​ប្រទេស​អូស្ត្រាលី ដែល​បាន​សារភាព​សុំ​ស្រឡាញ់​នាង​ផងដែរ ។ ស្រាប់តែ​ពេល​ជួប​ជាមួយ​នាង កាលពី​ចុងខែ​វិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ លី អុី​វ៉ា​ធី​ណា បាន​ប្រាប់ថា ផែនការ​ដែល​នាង​គ្រោង​ទៅ​សម្តែង​នៅ​ប្រទេស​អូ​ស្រា្ត​លី​នោះ ត្រូវបាន​លុបចោល​វិញ គេ​នៅ​មិនទាន់​ដឹងថា ហេតុអ្វី​បានជា​នាង​លុបចោល​គម្រោង​ចេញទៅ​ស​ម្តេ​ង​នៅ​ប្រទេស​អូស្ត្រាលី​នោះទេ​។​

លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​

តាម​ការកត់សម្គាល់ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តារាចម្រៀង លី អ៊ី​វ៉ា​ធី​ណា មិន​ត្រឹមតែមិនមាន​ហុងស៊ុយ​នឹង​ការងារ​សិល្បៈ ព្រោះ​បទ​ចម្រៀង​របស់​នាង​មិនសូវមាន​អ្នកគាំទ្រ​ខ្លាំង​ប៉ុណ្ណោះ​ទេ សូម្បីតែ​រឿង​ស្នេហា​ក៏​តារា​ស្រី​កូនចៅ​ចិន​រូបនេះ មិនទាន់​ជួប​ប្រសព្វ​បុរស​ក្នុង​ក្តី​សុបិន ដែល​អាចឱ្យ​នាង​ចាប់ដៃ​ធ្វើជា​គូរ​អនាគត​បាន​នៅឡើយ​ដែរ ។ យ៉ាងណាមិញ ក្រោយពី​បែកបាក់​ពី​គូ​ដណ្តឹង​បាន​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ លី អុីវ៉ា​ធី​ណា ក៏បាន​បង្ហាញឱ្យឃើញ​នូវ​ក្តីសប្បាយ​រីករាយ​ជាថ្មី​វិញ​ដែរ ហើយ​កាលពី​ចុងខែ​តុលា​កន្លងទៅនេះ នាង​ក៏បាន​ប្រាប់ថា ទោះបីជា​នាង​បែក​គ្នា​ពី​គូ​ដណ្តឹង​យ៉ាងណាក្តី តែ​នាង​ក៏​មិន​ខ្វះ​បុរស​តាម​សុំ​ស្រឡាញ់​នាង​ដែរ ។

លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​

​ការ​បង្ហើប​ប្រាប់​មន្ត​ស្នេហ៍​នេះ លី អ៊ី​វ៉ា​ធិ​ណា ក៏បាន​លើកឡើង​ទៀតថា ឥឡូវនេះ​មាន​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​ម្នាក់ បាន​ព្យាយាម​តាម​សុំ​ស្រឡាញ់ និង យកចិត្ត​នាង​សម្បើម​ណាស់ ហើយ​នាង​ក៏​បានឃើញ​មុខមាត់​បុរស​ម្នាក់នេះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ហើយ​ដែរ គឺ​គេ​មាន​វ័យ​ជិត ៤០ ឆ្នាំ ហើយក៏​នៅ​លីវ​មិនទាន់មាន​ប្រពន្ធ​ទៀត ។ ម្យ៉ាងទៀត​សន្តាន​ចិត្ត​របស់​បុរស​ម្នាក់​នោះ ក៏​បង្ហាញ​ឱ្យ​នាង​ឃើញ​ខ្លះៗ​ដែរ គឺ​គេ​ជា​បុរស​ល្អ​ម្នាក់ ព្រោះ​គ្រប់​ពេលដែល​គេ​ព្យាយាម​សុំ​ស្រឡាញ់​នាង គឺ​គេ​សុំ​នាង​រៀបការ​ឆាប់ៗ ដោយ​គេ​បាន​និយាយ​សុំឱ្យ​ចាស់ទុំ​ជា​អ្នករៀបចំ​ចូល​ស្តីដណ្តឹង​មិនឱ្យ​ខុស​ប្រពៃណី​ថែមទៀត ។​

លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​

ជាមួយនឹង​ការបញ្ជាក់​នេះ លី អុីវ៉ា​ធី​ណា ក៏បាន​ប្រាប់​ពី​គោលបំណង​របស់​នាង​ដែរ​ថា នៅពេលដែល​នាង​បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី រយៈពេល​មួយខែ ដែល​ត្រូវ​ចេញដំណើរ​នៅក្នុង​ខែធ្នូ​នេះ នាង​ក៏មាន​បំណង​ចង់​ជួប​បុរស​ម្នាក់នេះ​ផ្ទាល់ ដើម្បី​បានឃើញ​មុខមាត់​ពិត​របស់គេ​ផងដែរ ប៉ុន្តែ​គោលបំណង​របស់​នាង​ត្រូវ​រលាយ​អស់ ដោយ​នាង​បានបញ្ជាក់​ប្រាប់​កាលពី​ចុងខែ​វិច្ឆិកា កន្លងទៅនេះ​ថា គម្រោង​ដែល​នាង​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី នៅក្នុង​ខែធ្នូ​នេះ ត្រូវបាន​លុបចោល​ទៅវិញ ដូច្នេះ​នាង​ក៏​មិនបាន​ជួប​មុខ​បុរស​ខាងលើនេះ​ដោយផ្ទាល់​ដែរ ។​

លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​

ពាក់ព័ន្ធ​នឹង​ការលុបចោល​ការងារ​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​នេះដែរ លី អុីវ៉ា​ធី​ណា មិនបាន​ប្រាប់​ពី​មួល​ហេតុ​ច្បាស់លាស់​នោះទេ ដោយ​នាង​គ្រាន់តែ​លើកយក​ហេតុផល​ថា នៅក្នុង​ខែ​នេះ នាង​ទទួលបាន​ការងារ​ខន​សឺត​ក្នុងស្រុក​ច្រើន ហើយ​ក៏បាន​ប្រាក់​ច្រើនជាង​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ដែរ ដូច្នេះហើយ នាង​សម្រេចចិត្ត​មិន​ទៅ​សម្តែង​ក្រៅ​ស្រុក​តែម្តងទៅ ។ ឆ្លើយ​ដល់​ចំណុច​នេះ នៅពេល​អ្នកយកព័ត៌មាន​របស់​យើង​សួរ​បញ្ជាក់ថា ចុះ​ការងារ​នេះ​បានបញ្ជាក់​ហើយ​ថា បានធ្វើ​កិច្ចសន្យា និង បានកំណត់​ពេលវេលា​ចេញដំណើរ​ច្បាស់លាស់​ហើយ តើ​លុបចោល​យ៉ាងម៉េច​ទៅ ? សំណួរ​នេះ​ត្រូវបាន លី អុីវ៉ា​ធី​ណា ប្រាប់​យ៉ាងខ្លី​ថា ការលុបចោល​កិច្ចសន្យា​មិនមែនជា​រឿង​ពិបាក​នោះទេ ។​

លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​

ជាមួយគ្នា​នោះ ពេល​អ្នកយក​ពត៌មាន​របស់​យើង​សួរថា តើ​ការ​ធីប​ចោល​គម្រោង​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​លើក​នេះ អាចមាន​ការពាក់ព័ន្ធ​ជាមួយ​បុរស​អា​ណិ​ជាន​ខ្មែរ ដែល​តាម​ស្រឡាញ់​នាង​ដែរ ឬទេ​? បញ្ហា​នេះ លី អុីវ៉ា​ធី​ណា បាន​ប្រាប់ថា រឿងនេះ​មិនមែនជា​បញ្ហា​ដែល​នាំ​ឲ្យ​នាង​មិន​ចេញទៅ​សម្តែង​នោះទេ និយាយ​រួម​រឿង​ស្នេហា តាំងពីដើម​មក នាង​មិនដែល​គិត​ជា​រឿង​ធំ​សម្រាប់​ជីវិត​របស់​នាង​ឡើយ ។ ជាក់ស្តែង​ចំពោះ​បុរស​ម្នាក់​នោះ គេ​ស្រឡាញ់​នាង​ក៏​ស្រឡាញ់​ទៅ នាង​មិនអាច​ហាម​គេ​បានឡើយ តែ​សម្រាប់​រូបនាង នៅពេល​មាន​គេ​ស្រឡាញ់​គ្រាន់តែ​សម្លឹងមើល​ពី​អត្តចរិត​គេ​ខ្លះៗ ព្រោះ​គិតថា ក្រែងលោ​បុរស​រូបនេះ ជា​គូព្រេង​របស់​នាង​ពី​អតីតជាតិ នាង​ក៏ត្រូវ​ដឹងចិត្ត​គំនិត​របស់គេ​ជាមុន​ដែរ តែបើ​មិនមែនជា​គូព្រេង​ទេ ក៏​វា​មិន​ខាត់​បង់​អី​ដែរ ។​

លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​

តាម​ការ​បញ្ជាក់ប្រាប់ពី​រឿង​បុរស​នៅ​អូស្ត្រាលី កាលពី​ចុងខែ​តុលា នាង​ហាក់​មាន​ចំណាប់អារម្មណ៍​លើ​បុរស​រូបនោះ​ខ្លាំង ប៉ុន្តែ​មកដល់​ចុងខែ​វិច្ឆិកា នាង​ហាក់​ប្រែចិត្ត​មិន​ចាប់អារម្មណ៍​ជាមួយ​បុរស​ម្នាក់​នោះ​វិញ មិនដឹងថា​នាង​មានរឿង​អ្វី​នោះទេ ។ យ៉ាងណាមិញ​ការ​ធីប​ចោល​គម្រោង​ចេញទៅ​សម្តែង​នៅ​អូស្ត្រាលី​នោះ ទោះបីជា​នាង​បាន​ច្រានចោល​ថា គ្មាន​ពាក់ព័ន្ធ​ជាមួយ​បុរស​នោះ​ក្តី តែ​ពេល​អ្នកយកព័ត៌មាន​រប​ស់​យើង​សួរ​បញ្ជាក់ថា តើ​ការលុបចោល​គម្រោង​ទៅ​សម្តែង និង ជួប​មុខ​បុរស​អូស្ត្រាលី​នោះ នាង​អាច​លើក​ទៅពេលណា​ដែរ ? លី អ៊ី​វ៉ា​ធី​ណា បាន​និយាយ​យ៉ាងខ្លី​ថា នាង​មិន​ខ្វល់​ទេ បើ​អ្នកណា​គូព្រេង​នាង គង់តែ​បាន​ជួបគ្នា នៅពេល​ណាមួយ​ជាក់​ជាមិនខាន តែ​ចំណុច​សំខាន់​នៅពេលនេះ​គឺ​នាង​ជាប់រវល់​ការងារ​សិល្បៈ គ្មាន​ពេល​គិត​រឿង​ស្នេហា​នោះទេ ហើយ​ចង់​អ្នកណា​គេ​ស្រឡាញ់​នាងក៏​ស្រឡាញ់​តាមចិត្ត​គេ​ទៅ​ចុះ នាង​មិនអាច​ហាមឃាត់​គេ​បានឡើយ ៕ចន្ថា

លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​       លី អុីវ៉ា​ធី​ណា ធ្វើឱ្យ​អ្នក​អូស្ត្រាលី​ខកបំណង​