ផលិត​ផល​បច្ចេកវិទ្យា​ ​៤ លេចធ្លោ​​ទីផ្សារ​ក្នុង​ស្រុក​ឆ្នាំ ២០១៥

ផលិត​ផល​បច្ចេកវិទ្យា​ ​៤ លេចធ្លោ​​ទីផ្សារ​ក្នុង​ស្រុក​ឆ្នាំ ២០១៥

​ឆ្នាំ ២០១៥ មាន​ផលិតផល​បច្ចេកវិទ្យា​ជា​ច្រើន​បាន​មក​ដល់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា តែ​ក្នុង​នោះ​មាន​​ផលិតផល​​មួយ​ចំនួន​មួយ​ចំនួន​ទទួល​ការ​ចាប់​អារម្មណ៍ និង​លេចធ្លោ​​ពី​អ្នក​ប្រើប្រាស់​។

 

១. ទូរសព្ទ iPhone 6s/6s Plus នាំ​​បច្ចេកវិទ្យា 3D Touch

iPhone 6s/6s Plus បាន​ប្រកាស​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​បាន​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ Smartphone ក្នុង​ស្រុក​ជា​ខ្លាំង ព្រោះ​វា​បំពាក់​បច្ចេកវិទ្យា 3D Touch។

 

ផលិត​ផល​បច្ចេកវិទ្យា​ ​៤ លេចធ្លោ​​ទីផ្សារ​ក្នុង​ស្រុក​ឆ្នាំ ២០១៥

 

3D Touch ដែល​មាន​លើ iPhone 6s/6s Plus នេះ ដំណើរ​ការ​ដោយ​អ្នក​ប្រើប្រាស់​គ្រាន់​តែ​ចុច​សង្កត់​លើ​កម្មវិធី​មួយ​ចំនួន (Camera, Contact, Facebook,…) នោះ​វា​នឹង​ចេញ Options បន្ថែម​សម្រាប់​ជ្រើសរើស។ ក្រៅ​ពី​នោះ​នៅ​មាន​​មុខងារ Live Photo អាច​ឱ្យ​រូបភាព​ដែល​បាន​ថត​មាន​ចលនា។ ចំពោះ iPhone 6s ទំហំ 16GB តម្លៃ​នៅ​ប្រហែល ៧០០ដុល្លារ។

 

ចង់​ដឹង​តម្លៃ​ទូរសព្ទ​ផ្សេង​ទៀត​ចុច​ត្រង់​នេះ…​

 

២. Hoverboard ឬ Smart Balance Wheel

 

នា​ចុង​ឆ្នាំ ២០១៥ នេះ វត្តមាន Hoverboard បាន​ទាញ​ចំណាប់​អារម្មណ៍​អ្នក​​​នៅ​ភ្នំពេញ​ជា​ខ្លាំង ដោយ​ពួកគេ​នាំ​គ្នា​ទិញ​ឧបករណ៍​នេះ​យក​មក​ជិះ​លេង​កម្សាន្ត​យ៉ាង​រីករាយ​ហើយ​ក៏​បាន​បង្ហោះ​វីដេអូ​យ៉ាង​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម។

 

ផលិត​ផល​បច្ចេកវិទ្យា​ ​៤ លេចធ្លោ​​ទីផ្សារ​ក្នុង​ស្រុក​ឆ្នាំ ២០១៥

 

ឧបករណ៍​កង់​ពីរ​មួួ​យ​​​នេះ​ប្រើ​ថាមពល​អគ្គិសនី ដើម្បី​ដំណើរការ និង​អាច​រត់​បាន​ពី​ចម្ងាយ​ពី​ ១០ទៅ ១៥គីឡូ​ម៉ែត្រ​ឬ​លើស​ ទៅ​តាម​ប្រភេទ Hoverboard នីមួយៗ។ Hoverboard ឬ Smart Balance Wheel នៅ​តាម​បណ្តា​ហាង​មួយ​ចំនួន​នៅ​ភ្នំពេញ​មាន​តម្លៃ​ប្រហែល ២០០​​ដុល្លារ​ឡើង។

 

៣. កាមេរ៉ា GoPro

 

កាមេរ៉ា GoPro ជា​ផលិតផល​ល្បី​របស់​ក្រុមហ៊ុន GoPro អាមេរិក និង​ទើប​តែ​ពេញ​និយម​លើ​ទីផ្សារ​កម្ពុជា​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ GoPro ត្រូវ​បាន​អ្នក​ប្រិយមិត្ត​ជា​ច្រើន​ក្នុង​ស្រុក​ទិញ​យក​ទៅ​ប្រើ សម្រាប់​ថត​រូប​និង​សកម្មភាព​ដំណើរ​កម្សាន្ត​ផ្សេងៗ​បាន​ក្នុង​កម្រិត​គុណភាព​ខ្ពស់។ GoPro ក៏​មាន​កាមេរ៉ា​និង​ដង​សម្រាប់​ថត​រូប Selfie បាន​យ៉ាង​ល្អ​ ពេល​មាន​ដំណើរ​កម្សាន្ត​លក្ខណៈ​គូស្នេហ៍​ឬ​ជា​ក្រុម​។

 

ផលិត​ផល​បច្ចេកវិទ្យា​ ​៤ លេចធ្លោ​​ទីផ្សារ​ក្នុង​ស្រុក​ឆ្នាំ ២០១៥

 

៤. ឧបករណ៍ VR (Virtual Reality)

 

VR ជា​វ៉ែនតា​​គ្របផ្ទៃ​មុខ​ពិសេស ដែល​អាច​បង្ហាញ​វីដេអូ​លក្ខណៈ 3D ដោយ​ត្រូវ​ភ្ជាប់​ជាមួយ iPhone ឬ ទូរសព្ទ​ប្រើ Android OS។ ប្រិយមិត្ត​អាច​អាច​ទស្សនា​ភាពយន្ត 3D ឬ​លេង​ហ្គេម​បាន​ដោយ​រីករាយ​ដោយ​ប្រើ VR។ អ្នក​ប្រើប្រាស់​នឹង​មាន​អារម្មណ៍​ថា​ហាក់​កំពុង​ស្ថិត​ក្នុង​ភាពយន្ត​ឬ​ហ្គេម​នោះ​តែ​ម្តង ពេល​ពាក់​ឧបករណ៍ VR នេះ។

 

ផលិត​ផល​បច្ចេកវិទ្យា​ ​៤ លេចធ្លោ​​ទីផ្សារ​ក្នុង​ស្រុក​ឆ្នាំ ២០១៥

 

បច្ចុប្បន្ន​មាន​ឧបករណ៍ VR ជា​ច្រើន​កំពុង​ដាក់​លក់​លើ​ទីផ្សារ ដោយ​តម្លៃ​ចាប់​ពី​ខ្ទង់ ២០ដុល្លារ​ដល់​ប្រហែល ៥០០ដុល្លារ ទៅ​តាម​ប្រភេទ​នៃ VR ហើយ VR ទាំង​នោះ​មាន៖ Samsung Gear VR, Oculus Rift, Sony PlayStation VR, HTC Vive, Fove VR, Zeiss VR One, Avegant Glyph, និង Google Cardboard។ ប្រិយមិត្ត​អាច​ទិញ​ឧបករណ៍​ទាំង​នេះ​​លើ​អនឡាញ​​បាន តាម​រយៈ Amazon ឬ Ebay ជាដើម៕

 

អាន៖ Hoverboard ស៊េរី​ថ្មី​អាច​ហោះ​បាន​​ពិត​ប្រាកដ​មែន​តម្លៃ​ ១៩ ៩០០​ដុល្លារ

 

អត្ថបទ៖ ប៉ែត ផាន់និត