រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

អាពាហ៍ពិពាហ៍​ជា​​អនុស្សាវរីយ៍​​ដ៏​មាន​អត្ថន័យ​បំផុត​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ​​​​​ព្រោះ​មិន​ថា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​យ៉ាង​ណា​​ អ្នក​នៅ​តែ​​​មិន​​​ភ្លេច​​​ថ្ងៃ​ដ៏​វិសេសវិសាល​នេះ​​បាន​ឡើយ។ ​​​​​ដូច្នេះ​ដើម្បី​ធានា​ថា ​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆាក​​ជីវិត​របស់​អ្នក​​​​​នៅ​តែ​ស្ថិត​ក្នុង​ការ​ចងចាំ​ជានិច្ច​ ​អ្នក​ត្រូវ​​ត្រៀម​​ការ​រៀបចំ​ពិធី​ឲ្យ​បាន​ហ្មត់ចត់​ និង​ពិសេស​តាម​ដែល​អាច​ធ្វើ​បាន។ ​ជាមួយ​ រតនៈ​​សិរីមង្គល​ សំអាងការ​​ ​​​​អ្នក​នឹង​អស់​រាល់​កង្វល់​ជុំវិញ​ថ្ងៃ​​ដំណើរការ​​នៃ​ពិធី​​​ដោយ​​​ការ​ចាត់ចែង​លើ​​សេវាកម្ម​​​ចម្រុះ​ជាច្រើន​ដែល​​​​សំអាងការ​ផ្ដល់​​​ឲ្យ។

 

​​​​សេវាកម្ម​ដែល​ខាង​ក្រុមហ៊ុន​តុបតែង​ពិធី​ផ្ដល់​ឲ្យ​រួមមាន​​​ការ​តុបតែង​ផ្ទះ ​​​តុបតែង​ផ្កា​​ជ័រ ​​​ផ្កា​​ស្រស់ ​​​សំអាង ​ថត​ Pre-Wedding ​ជា​លក្ខណៈ​ Indoor ​និង​ Outdoor​ ​ជា​ដើម។ ​​​មិន​តែ​ប៉ុណ្ណោះ​​ ​ក៏​មាន​សេវាកម្ម​ជា​កញ្ចប់​​​សម្រាប់​​​ឲ្យ​ម្ចាស់​កម្មវិធី​ជ្រើសរើស​​​ចាប់​ពី​តម្លៃ ​១៣០០ ​ដល់​ ៥០០០ ​ដុល្លារ។ ក្នុង​សេវាកម្ម​ជា​កញ្ចប់​​​នោះ​​​​មាន​បញ្ចូល​ជា​ស្រេច​ដូចជា​ ​សំអាងការ ​​ឈុត​សំលៀកបំពាក់​ ​​​អាចារ្យ ​​​ភ្លេង​ខ្មែរ ​​​មីក្រូ ​និង​ម៉ាស៊ីន​ភ្លើង ​​​តែង​ផ្ទះ ​​វីដេអូ ​ថត​​សន្លឹក ​​​​និង​​កៅអី​កាត់​សក់។​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

​ប្រូម៉ូហ្សិន​ពិសេស​សម្រាប់​ម្ចាស់​ពិធី​ដែល​ជ្រើស​យក​សេវាកម្ម​ជា​កញ្ចប់​ណាមួយ​​ពី​ រតនៈ​សិរីមង្គល​​​​ឥលូវ​នេះ​​​នឹង​​ទទួល​បាន​នូវ​ការ​បិទ​ និង​រចនា​ក្រចក​ដ៏​ស្រស់ស្អាត​ជា​​ពិសេស​សម្រាប់​កូន​ក្រមុំ។​​​​​​​​​​​​​​

 

​​​ក្រៅ​ពី​​សេវាកម្ម​ជា​កញ្ចប់​​​​ផ្ដល់​ជូន​ខាង​លើ​  ​​​​សំអាង​ការ​ក៏​មាន​ផ្ដល់​ជូន​​សេវា​សម្អាង​សម្រាប់​ពិធី​កាត់​ចំណង​ដៃ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង។​​ ​លើស​ពី​នេះ​ ​​​​​​​​សម្រាប់​សម្អាង​តែ​មួយ​មុខ​ ​​​លោក​អ្នក​អាច​ជ្រើសរើស​បាន​​ពី​តម្លៃ​ ១០០០ ​ដល់​ ៣០០០ ​ដុល្លារ ​​​ព្រម​ទាំង​មាន​ជួល​សំលៀកបំពាក់​សម្រាប់​អ្នក​ត្រូវការ​ថត​ Pre-Wedding ​​ក្នុង​មួយ​ឈុត​តម្លៃ ​៥០ ​ដុល្លារ។

 

ភាព​ស្រស់​​​ស្អាត​នៃ​កូន​កំលោះ ​ក្រមុំ​ជាមួយ​ឈុត​ច្នៃ​ម៉ូដ​ដ៏​ផ្ចិតផ្ចង់​​នៃ​ជាង​ជំនាញ​ប្រចាំ​ហាង ​និង​ទិដ្ឋភាព​ការ​តុបតែង​ពិធី​ដ៏​ទាក់ទាញ​ជា​អ្វី​ដែល​ ​រតនៈ​សិរីមង្គល​ព្យាយាម​ផ្ដល់​ជូន​ឲ្យ​បាន​ដិតដល់​បំផុត។​​​​​​​

 

​​​ចង់​បាន​អ្នក​សម្អាង​មាន​ជំនាញ​ច្បាស់លាស់​​ ​អ្នក​ផាត់​មុខ​អាជីព​ ​និង​​​​​ដំណើរការ​ដ៏​រលូន​នៃ​អាពាហ៍ពិពាហ៍​របស់​លោកអ្នក​ ​កុំ​ភ្លេច​ទាក់ទង​មក​កាន់​​ រតនៈ​សិរីមង្គល​ សំអាងការ​​តាម​រយៈ​លេខ​ទូរសព្ទ ​​​​012 647 568 ​ឬ​មក​ទីតាំង​ផ្ទាល់​របស់​ហាង​ស្ថិត​នៅ​ផ្ទះ​លេខ​ 31Eo ​ផ្លូវ​លេខ​ ២០០ ​​សង្កាត់​ផ្សារ​ថ្មី​ទី ៣ ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ៕​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

រតនៈសិរីមង្គល​ ​ជួយ​ឲ្យ​ថ្ងៃ​មង្គល​អ្នក​ស្ថិត​​​ក្នុង​ការ​ចងចាំ​​

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា