ថៃ​បន្ថយ​ពន្ធ​ទំនិញ​​ សម្រាប់​អ្នក​ដើរ​ទិញ​ឥវ៉ាន់​​​ឆ្នាំ​​ថ្មី​


ថៃ​បន្ថយ​ពន្ធ​ទំនិញ​​ សម្រាប់​អ្នក​ដើរ​ទិញ​ឥវ៉ាន់​​​ឆ្នាំ​​ថ្មី​

រដ្ឋាភិបាល​ថៃ​​បាន​សម្រេច​បន្ថយ​ពន្ធ​​​​ រហូត​ដល់​​​ ១៥០០០ បាត (៤១៥,៧៣​ដុល្លារ) ​ទៅ​លើ​​វិក្កយបត្រ​ទំនិញ ​និង​សេវា​ដែល​​អ្នក​ដើរ​ទិញ​ទំនិញ​​បានទិញ​អំឡុង​ថ្ងៃ​​​​ ទី​ ២៥ ដល់ ៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ​ ដើម្បី​ជា​​អំណោយ​ថ្ងៃ​​ដល់​ប្រជាជន​​នា​ថ្ងៃ​បុណ្យ​​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល។

 

ថៃ​បន្ថយ​ពន្ធ​ទំនិញ​​ សម្រាប់​អ្នក​ដើរ​ទិញ​ឥវ៉ាន់​​​ឆ្នាំ​​ថ្មី​
 

ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​​​ដាក់​សំណើ​​សុំ​​​វិធាន​ការ​​​ខាង​លើ​ទៅ​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ អ្នក​​ដើរ​ទិញ​ទំនិញ​អាច​ទិញ​​​ពី​​​ស្ថាប័ន​អាជីវកម្ម​ដែល​បាន​ចុះ​បញ្ជី​សម្រាប់​ ពន្ធ​លើ​តម្លៃ​បន្ថែម​ (Value added Tax) ។ ប៉ុន្តែ​ការ​បន្ថយ​ពន្ធ​​នោះ​មិន​អនុវត្ត​លើ​ទំនិញ​​​ដូច​ជា ស្រា បៀរ ថ្នាំ​ជក់ បារី ប្រេង​ឥន្ធនៈ រថយន្ត ម៉ូតូ ឬ​ ទូក​នោះ​ទេ៕

 

ចុចអាន៖ បាត់​ឪពុក​យូរ​ឆ្នាំ​ ដល់​ពេល​រក​ឃើញ​ ជា​​អ្នក​ចម្រៀង​នៅ​ថៃ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokpost​​​​​​​​​