ឆ្នាំនេះ ប្រ៊េន​ស៍ ជូន​កាដូ​កាន់​តែ​ច្រើន​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​

ឆ្នាំនេះ ប្រ៊េន​ស៍ ជូន​កាដូ​កាន់​តែ​ច្រើន​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​

​ឱកាស​ឆ្នាំ​ថ្មី​ជិត​ឈាន​ចូល​មក​ដល់ មនុស្ស​គ្រប់​រូប​កំពុង​ត្រៀម​រៀបចំ​របស់​ពិសេស​សម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់ ព្រោះ​នេះ​ជា​ពេល​វេលា​ដ៏​មាន​តម្លៃ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​បង្ហាញ​ពី​ការ​គោរព​និង​ ការ​ស្រលាញ់។ ឆ្នាំនេះ ប្រ៊េន​ស៍​នៅ​តែ​រក្សា​ការ​ស្រលាញ់ និង​ការ​គោរព​រាប់​អាន​ដល់​ក្រុមហ៊ុន​ដែល​ជា​ដៃ​គូ​រួម​ការងារ​ជាមួយ ប្រ៊េន​ស៍ ។​

 

ឆ្នាំនេះ ប្រ៊េន​ស៍ ជូន​កាដូ​កាន់​តែ​ច្រើន​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​

 

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រ៊េន​ស៍​បាន​នាំ​យក​កាដូ​ដ៏​មាន​តម្លៃ​ជូន​ដល់​ក្រុមហ៊ុន Sabay ព្រម​ទាំង​ពាក្យ​ជូនពរ​តាម​រយៈ​កន្ត្រក ប្រ៊េន​ស៍ ។ តំណាង​ក្រុមហ៊ុន​បាន​ថ្លែងថា ក្រុមហ៊ុន ប្រ៊េន​ស៍ បាន​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា ជាពិសេស​កូន​ៗ សិស្សានុសិស្ស មិត្ត​រួម​ការងារ​ទាំង​អស់ បង្ហាញ​ក្តី​ស្រលាញ់​ជូន​ចំពោះ​ឪពុក​ម្ដាយ មិត្តភ័ក្ដិ មិត្ត​រួម​ការងារ អ្នក​ដឹកនាំ លោកគ្រូ អ្នកគ្រូ ព្រម​ទាំង​មនុស្ស​ជុំវិញ​ខ្លួន​តាម​រយៈ​ការ​ជ្រើសរើស​របស់​ដ៏​មាន​តម្លៃ​សម្រាប់​ពួកគាត់។

 

ការ​ជ្រើសរើស​កាដូ​ដែល​មាន​តម្លៃ​ពិត​ជា​ធ្វើ​ឲ្យ​ពួកគាត់ ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​ក្ដី​ស្រលាញ់​ពី​ពួកយើង​ទាំងអស់​គ្នា។ ពេលខ្លះ​ពួក​យើង​អៀន​ក្នុង​ការ​និយាយ​ពាក្យ​ថា ស្រលាញ់​ពួកគាត់ ប៉ុន្តែ ប្រ៊េនស៍ ពិតជា​អាច​បង្ហាញ​ពី​ក្តី​ស្រលាញ់​របស់​អ្នក​ចំពោះ​ពួក​គាត់ ព្រោះ ប្រ៊េន​ស៍ ជា​កាដូ​ដ៏​ស័ក្ដិសម​សម្រាប់​មនុស្ស​គ្រប់​វ័យ គ្រប់​ស្រទាប់ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រ៊េន​ស៍ ជា​កាដូ​សម្រាប់​សុខភាព។ នេះ​មាន​ន័យ​ថា អ្នក​បារម្ភ​ពី​សុខភាព​របស់​ពួកគាត់ ទើប​ចង់​ឲ្យ​គាត់​ទទួល​ទាន ប្រ៊េន​ស៍ ដើម្បី​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អ អាយុ​យឺនយូរ ហើយ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក នឹង​នៅ​ជាមួយ​អ្នក​យូរអង្វែង។

 

ឆ្នាំនេះ ប្រ៊េន​ស៍ ជូន​កាដូ​កាន់​តែ​ច្រើន​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​

 

តំណាង​ក្រុមហ៊ុន​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ពិតជា​ជោគជ័យ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ព្រោះ​បច្ចុប្បន្ន នេះ មនុស្ស​គ្រប់គ្នា បាន​យកចិត្តទុកដាក់ ចំពោះ​មនុស្ស​ជាទី​ស្រលាញ់ ហើយ​ពួកគេ​តែងតែ​ជ្រើសរើស​ប្រ៊េន​ស៍ ។​ ភាព​ជោគជ័យ​នេះ​បាន​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ចាប់​ផ្ដើម​យល់​ពី​អត្ថន័យ​នៃ​ការជូន​កាដូ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់ ជាពិសេស​ការ​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​គ្រប់​ឱកាស។

 

ក្នុង​ឱ​កាស​ឆ្នាំនេះ ប្រ៊េន​ស៍ ក៏​សូម​ជូ​ពរ​ដល់​ក្រុមហ៊ុន​ Sabay ព្រម​ទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​។ សូម​មាន​សុខភាព​ល្អ អាយុ​យឺនយូរ ជោគជ័យ​ការងារ សំណាងល្អ រក​ស៊ី​មាន​បាន ហេង ហេង​!!!!

 

ឆ្នាំនេះ ប្រ៊េន​ស៍ ជូន​កាដូ​កាន់​តែ​ច្រើន​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​

 

អត្ថបទ៖ ពាណិជ្ជកម្ម