ឃើញទុក្ខលំបាក កុមារកម្ពុជា កាន់តែច្រើនឡើងៗ ប្រេងម៉ាស៊ីន ម៉ាក អ៊ិចហ្សូល​ នាំយកថវិកា ២,៥០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន ខេមជី ត្រេឌីង ដែលនាំចូលផ្តាច់មុខ នូវប្រេងម៉ាស៊ីន ម៉ាក អ៊ិចហ្សូល​ បាននាំយកនូវថវិកាចំនួន ២,៥០០ដុល្លារ ផ្តល់ជូនមន្ទីរពេទ្យ គន្ធបុប្ផា។

ឃើញទុក្ខលំបាក កុមារកម្ពុជា កាន់តែច្រើនឡើងៗ ប្រេងម៉ាស៊ីន ម៉ាក អ៊ិចហ្សូល​ នាំយកថវិកា ២,៥០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា
ចំពោះគំនិតនេះ គឺបានផ្តួចផ្តើមដោយ លោក មិន ស៊ីថន ដែលជាអភិបាលក្រុមហ៊ុនខេមជី ត្រេឌីង ក្នុងគោល បំណងដើម្បីជួយកាត់បន្ថយ នូវភាពខ្វះខាតរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអាចជួយសង្គ្រោះកុមារកម្ពុជា។
ជាមួយគ្នានោះដែរ លោក ឈាវ សុភា ជាប្រធានរដ្ឋបាល ក្រុមហ៊ុន  ខេមជី ត្រេឌីង បាននិយាយថា " ខ្ញុំតំណាងឲ្យក្រុមហ៊ុន ខេមជី ត្រេឌីង បាននាំយកថវិកា ចំនួន២,៥០០ដុល្លារ ផ្តល់ឲ្យមន្ទីរពេទ្យ គន្ធបុប្ផា ព្រោះថា លោកប្រធាន នៅក្រុមហ៊ុន ខេមជី ត្រេឌីង បានមើលឃើញពីទុក្ខលំបាក របស់កុមារកម្ពុជា កាន់តែច្រើនឡើងៗ ពីមួួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ ទើបធ្វើឲ្យលោកប្រធាន បានផ្តួចផ្តើមគំនិត រៀបចំជាថវិកានេះឡើង ទោះបីជាវាមិនច្រើនក្តី តែក៏អាចជួយ សម្រួលបានមួយចំនែកផងដែរ។ ហើយនេះ ជាជំហានដំបូងរបស់ក្រុមហ៊ុនយើង ដែលបានយកថវិកា ផ្តល់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា ហើយយើងនឹងខិតខំពុះពារ រកថវិកាបន្តទៀត ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ" 

ឃើញទុក្ខលំបាក កុមារកម្ពុជា កាន់តែច្រើនឡើងៗ ប្រេងម៉ាស៊ីន ម៉ាក អ៊ិចហ្សូល​ នាំយកថវិកា ២,៥០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា
ឃើញទុក្ខលំបាក កុមារកម្ពុជា កាន់តែច្រើនឡើងៗ ប្រេងម៉ាស៊ីន ម៉ាក អ៊ិចហ្សូល​ នាំយកថវិកា ២,៥០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា
ក្រុមហ៊ុន ខេមជី ត្រេឌីង ដែលនាំចូលផ្តាច់មុខ នូវប្រេងម៉ាស៊ីន ម៉ាក អ៊ិចហ្សូល​ បានបង្កើតឡើងរយៈពេល២ឆ្នាំមកហើយ ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងសន្ធឹកសន្ធាប់  ពីសំណាក់មហាជន។ ជាពិសេស ក្រុមហ៊ុនខេមជី ត្រេឌីង នឹងសន្យា បន្តការជួយឧបត្ថម្ភ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ឬកម្មវិធីសប្បុរសធម៌នានា ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន។ ដូច្នេះហើយ ក្រុមហ៊ុនប្រេងម៉ាស៊ីន អ៊ិចហ្សូល (EXOL) ក៏សង្ឃឹមដែរថា បងប្អូននឹងជួយគាំទ្រទាំងអស់គ្នាផងដែរ៕

ឃើញទុក្ខលំបាក កុមារកម្ពុជា កាន់តែច្រើនឡើងៗ ប្រេងម៉ាស៊ីន ម៉ាក អ៊ិចហ្សូល​ នាំយកថវិកា ២,៥០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា
ឃើញទុក្ខលំបាក កុមារកម្ពុជា កាន់តែច្រើនឡើងៗ ប្រេងម៉ាស៊ីន ម៉ាក អ៊ិចហ្សូល​ នាំយកថវិកា ២,៥០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត