មើល​វីដេអូ​នេះ​ក៏​ដឹង​ថា​ អ្នក​គាំ​ទ្រ​ Michael Jackson ​ស្រឡាញ់​តារា​រូប​នេះ​ប៉ុណ្ណា​

មើល​វីដេអូ​នេះ​ក៏​ដឹង​ថា​ អ្នក​គាំ​ទ្រ​ Michael Jackson ​ស្រឡាញ់​តារា​រូប​នេះ​ប៉ុណ្ណា​

នារី​ម្នាក់​ត្រូវ​​​គេ​ទាញ​ចេញ​ពី​កន្លែង​អ្នក​គាំទ្រ​ឈរ​ទស្សនា​​ឲ្យ​ឡើង​លើ​ឆាក​ដើម្បី​ទៅ​ជួប​នឹង​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​ Michael Jackson ​ដែល​កំពុង​សម្ដែង​បទ​ចម្រៀង​​ផ្សាយ​បន្ត​ផ្ទាល់​ “You Are Not Alone”​ ក្នុង​ព្រឹត្តិការ​ប្រគំ​តន្ត្រី​មួយ ​នា​ទីក្រុង​ Munich ​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​​ឆ្នាំ​១៩៩៧។

 

មុន​នឹង​មាន​ការ​ទាញ​នារី​នោះ​ដើម្បី​ឲ្យ​បាន​ជួប​នឹង​ Idol ​របស់​ខ្លួន​ គេ​ឃើញថា​ នារី​​រូប​នេះ​ដៃ​កាន់​តុក្កតា​ខ្លា​ឃ្មុំ​ និង​ស្រែក​ទ្រហោ​យំ។ នារី​រូប​នោះ​ឈ្មោះ​ថា​ Solene Lory។ នាង​បាន​ឱប​ថើប​​ស្ដេច​ចម្រៀង​​ Pop​ រួប​នេះ​យ៉ាង​អន្ទះអន្ទែង។ នៅ​ពេល​គេ​បេះ​នាង​ចេញ​ពី​តារា​ចម្រៀង​ Pop​ នាង​បាន​រើ​បម្រះ​ជា​ខ្លាំង។

 

ក្រោយ​ហេតុការណ៍​នេះ​ នាង​ Solene Lory​ ក៏​បាន​សរសេរ​សារ​មួយ​សម្រាប់​ Michael​ ថា៖ “Michael​ ពេល​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កក្កដា​ ឆ្នាំ​១៩៩៧​ នាទី​ក្រុង​ Munich ​ខ្ញុំ​បាន​ស្គាល់​នូវ​អារម្មណ៍​រំភើប​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ អរគុណ​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​បណ្ដាល​ឲ្យ​ខ្ញុំ​បាន​ជួប​អ្នក។ ខ្ញុំ​ស្រឡាញ់​អ្នក​អស់​ពី​បេះ​ដូង​របស់​ខ្ញុំ។ You are not alone”។

 

ទស្សនា​វីដេអូ​ ដែល​ Solene Lory​​ ​ឱប​ Michael Jackson មិន​ចង់​លែង៖

 

 

 

សារព័ត៌មាន​​​បាន​ចុះ​ផ្សាយ​ពី​ហេតុការណ៍​កើត​ឡើង​លើ​ឆាក​​តន្រ្តី​​

មើល​វីដេអូ​នេះ​ក៏​ដឹង​ថា​ អ្នក​គាំ​ទ្រ​ Michael Jackson ​ស្រឡាញ់​តារា​រូប​នេះ​ប៉ុណ្ណា​

 

មើល​វីដេអូ​នេះ​ក៏​ដឹង​ថា​ អ្នក​គាំ​ទ្រ​ Michael Jackson ​ស្រឡាញ់​តារា​រូប​នេះ​ប៉ុណ្ណា​

 

 

ប្រភព៖ redbird.twoday