មិត្តស្រី​បដិសេធ ដោយសារ​ចិញ្ចៀន​សុំ​រៀបការ​តូច​ពេក​

​ពិតណាស់ ស្ត្រី​ជាច្រើន​គិតថា ការសុំ​រៀបការ​គឺជា​រឿង​មួយ​មិនចាំបាច់​ក៏បាន ព្រោះ​អ្វីដែល​សំខាន់​គឺ ក្រោយពេល​រៀបការ តើ​នឹង​អាច​នៅ​ស្រឡាញ់គ្នា​រៀងរហូត​ទេ ។ យ៉ាងណាក្តី ក៏មាន​ស្ត្រី​ផ្សេងទៀត​ដែល នឹង​សប្បាយចិត្ត​ប្រសិនបើ​មានការ​សុំ​រៀបការ​បែប​រ៉ូ​មែន​ទិ​ក និង ចំណាយ​ប្រាក់​ច្រើន​គួរសម ។​ក្នុងប្រទេស​ចិន គេ​បានឃើញ​ពិធី​សុំ​រៀបការ​ដ៏​ភ្ញាក់ផ្អើល រ៉ូ​មែន​ទិ​ក និង ចម្លែកៗ​ជាច្រើន តែ​ការសុំ​រៀបការ​របស់​បុរស​ម្នាក់​នេះ បានធ្វើ​ឲ្យ​គេ​និយាយ​តៗ​គ្នា ។

មិត្តស្រី​បដិសេធ ដោយសារ​ចិញ្ចៀន​សុំ​រៀបការ​តូច​ពេក​

លោក​បាន​នាំ​មិត្តស្រី​លោក​ទៅ​មើល​ការសម្តែង ហើយ​បន្ទាប់​ពីអ្វីៗ​ចប់សព្វគ្រប់ លោក​ក៏បាន​ធ្វើ​ឲ្យ​មិត្តស្រី​លោក​ភ្ញាក់ផ្អើល​រហូត​ស្រក់​ទឹកភ្នែក ដោយ​លោក​បាន​លុតជង្គង់​ពីមុខ​មិត្តស្រី រួច​សុំ​នាង​រៀបការ ។ គ្រប់គ្នា​បានគិត​ថា រូបលោក​នឹង​ទទួលបាន​ចម្លើយ យល់ព្រម ពី​មាត់​មិត្តស្រី​លោក តែ​អ្វីៗ​ត្រូវ​ផ្ទុយស្រឡះ បន្ទាប់ពី​លោក​បាន​ប្រអប់​ចិ​ញ្ជៀ​ន​បង្ហាញ​នាង ។ ដោយសារតែ​ចិញ្ចៀន​សុំ​រៀបការ​មាន​ទំហំ​តូច​ពេក ទើប​នាង​សម្រេចចិត្ត​ដើរចេញ​ដោយ​មិន​ផ្តល់​ចម្លើយ ទុក​ឲ្យ​បុរស​រូបនោះ​រង​ការ​អាម៉ាស និង ទទួល​ការឈឺចាប់​មិន​ស្ទើរ ។​

ការពិត​គ្រប់យ៉ាង​បានបង្ហាញ​ឲ្យ​ដឹង បន្ទាប់ពី​មានការ​សន្ទនា​ឆ្លងឆ្លើយ​រវាង​មិត្តស្រី​លោក និង មិត្តភក្តិ​លោក ដោយ​នាង​បាន​និយាយថា ដោយសារតែ​ទំហំ​ចិញ្ចៀន​តូច​ពេក ទើប​ធ្វើ​ឲ្យ​នាង​គិតថា មិត្ត​ប្រុស​នាង​មិន​ខ្វា​យ​ខ្វា​ល់ពី​នាង តែ​មិត្តភក្តិ​មិត្ត​ប្រុស​នាង​បាន​ប្រាប់​វិញ​ថា ចិញ្ចៀន​ធំ​ជាង​នេះ​នឹង​ប្រគល់​ឲ្យ​នាង​ក្នុង​ថ្ងៃ​មង្គលការ ក៏​ព្រោះតែ​គេ​រៀបចំ​មិនទាន់​ហើយ ៕ ថា​វរិ​ទ្ធ​

មិត្តស្រី​បដិសេធ ដោយសារ​ចិញ្ចៀន​សុំ​រៀបការ​តូច​ពេក​