នាយកសាលាបឋមសិក្សា ឃុំពាមក្រសោប ចេញពីហូបការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

កោះកុង : នាយកសាលាបឋមសិក្សា បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយ ជិះម៉ូតូម្នាក់ឯងក្នុងលក្ខណៈស្រវឹងមកពីហូបការគេកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥ស្ថិតនៅផ្លូវទៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នគរបាលមួលដ្ឋានបានឲ្យដឹងថា នាយកសាលាបឋមសិក្សាដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះកាយ ហឿន ។ ហើយការស្លាប់របស់លោកនាយកនេះគឺប្រហែលគាត់ស្រវឹងខ្លាំងពេក ជិះម៉ូតូម្នាក់ឯងដួលប៉ះកបាក់ បណ្តាលឲ្យស្លាប់ ព្រោះយប់នឹងមានកម្មវិធីការគ្រូដូចគ្នា ៕

នាយកសាលាបឋមសិក្សា ឃុំពាមក្រសោប ចេញពីហូបការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់