រថយន្តដឹកទឹកកក បុករថយន្តដឹកកម្មករ ពីក្រោយស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ២៣នាក់

ភ្នំពេញ៖ នារីកម្មកររោងចក្រម្នាក់ ត្រូវបានរថយន្តកិនធ្លាយខួរស្លាប់ ភ្លាមៗនៅនឹងកន្លែង កើតហេតុនិងកម្មការិនី ចំនួន២៣នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ដើម្បី ជួយសង្គ្រោះអាយុជីវិត ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវអូរឌឹម ទំនប់កប់ស្រូវ ភូមិជង្រុក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះ ហឹម ផល្លា អាយុ២៣ឆ្នាំ មានមុខរបរ ជាកម្មករ រោងចក្ររស់នៅ ក្នុងភូមិផ្តេញ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ និងជនរងគ្រោះចំនួន ២៣នាក់ទៀត ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

ចំណែករថយន្តបង្ក មានម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៩៥៥០ អ្នកបើកបរពុំត្រូវ បានគេ ស្គាល់ឈ្មោះនោះទេ រថយន្តរងគ្រោះម៉ាកហ៊ីយ៉ាដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AD-0024 អ្នកមិន ស្គាល់អត្តសញ្ញាណ។

សាក្សីបានបន្តថា មុនពេលកើតហេតុគេឃើញ រថយន្តរងគ្រោះបើកបរ ក្នុងទិសដៅពីជើងទៅត្បូង ដោយដឹក កម្មករពេញរថយន្តលុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្ករបុកពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យ កម្មករជិះលើរថយន្ត ធ្លាក់ពីលើរថយន្តរងរបួសធ្ងន់ស្រាល ចំនួន២៣នាក់ ចំណែកឯនារីម្នាក់បាន ខ្ទាតចេញទៅ ចំកង់រថយន្តកិនធ្លាយខួរស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ នគរបាល បានចុះទៅដល់ជួយអន្តរាគមន៍ យករថយន្តទាំងពីរគ្រឿងត្រូវប្រគល់ ទៅឲ្យ នគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ចំណែកឯសាកសព ត្រូវបានប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕