គ្រោះថ្នាក់​ចរាចរ​រវាង​ឡាន និង​ម៉ូតូ នៅ​សៀមរាប ស្លាប់​ម្នាក់ រីឯ​នៅ​ស្ទឹងត្រែង ស្លាប់​ម្នាក់​ដែរ រវាង​ម៉ូតូ និង​ម៉ូតូ​

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរណ៍ កាលពី​យប់​ថ្ងៃទី​២៨ ឈានចូល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ខេត្តសៀមរាប ក្នុងភូមិ​លឺ​ង ឃុំ​បាគង ស្រុក​ប្រាសាទបាគង រវាង​រថយន្ត​សាំ​យ៉ុង ពណ៌​លឿង ស្លាក​លេខ ភ្នំពេញ 2A-0067 និង​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ូ​គី ស្មាស ស្លាក​លេខ សៀមរាប 1H-5012 បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់ ឈ្មោះ វ៉ន វ៉ាន់ អាយុ​ជាង ៥០​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​ដោយឡែក នៅ​យប់មិញ​នេះ នៅឯ​ខេត្តស្ទឹងត្រែង ក្នុងភូមិ​ក្រាំង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក៏មាន​គ្រោះថ្នាក់​កើតឡើង​រវាង​ម៉ូតូ ២​គ្រឿង គឺ​មួយគ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ូ​គី ស្មាស ដែល​ជិះ​ដោយ​ពីរ​នាក់​ប្តី​ប្រពន្ធ និង​មួយគ្រឿង​ទៀត​ម៉ាក ហុងដា វេ​វ  ដែល​ជិះ​ដោយ​បុរស​ម្នាក់​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​នោះ បាន​បណ្តាល​ឲ្យ​ស្ត្រី ដែល​ជិះ​ម៉ូតូ​ស្មាស ស្លាប់​ភា្ល​មៗ នៅ​កន្លែង កើតហេតុ​។​

​សូម​រម្លឹកថា នៅ​យប់​ថ្ងៃទី​២៨ ខែធ្នូ និង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ កើតឡើង​យ៉ាងហោចណាស់ ៤ ករណី ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៤ នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​ផងដែរ​៕H/S